Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ផលិត​ភាពយន្ត Disney ជ្រើសរើស សៀវ ឡុង​នី ​ឲ្យ​សម្តែង​ជា ​វីរៈនារី មូឡាន​

spot_img

​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ដ៏​ធំ​របស់​អា​មេ​រិច Disney បាន​ជ្រើសរើស​យក​តារា​សំដែង​ចិន​ដ៏​ល្បីឈ្មោះ​ម្នាក់​គឺ Liu Yifei ឲ្យ​ដើរតួ​ជា​វីរៈនារី មូឡាន (Mulan) ដែល​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

​រឿង​ដែល Liu Yifei នឹង​ចូលរួម​សំដែង គឺ​ដកស្រង់​ចេញ​ពី​រឿង​គំនូ​ជី​វច​ល​ឆ្នាំ ១៩៩៨ ហើយ​សាច់រឿង​នោះ​នឹង​រៀបរាប់​អំពី​វីរៈនារី​ចិន​ដ៏​ល្បីឈ្មោះ​ម្នាក់​ឈ្មោះ ហ មូឡាន (Hua Mulan)​។​

Liu Yifei ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​ហៅថា សៀវ ឡុ​នី តាមរយៈ​ការសម្តែង​ជា​តួឯក​ក្នុង​រឿង​រន្ទះ​ដាវ​ឥន្ទ្រី​ទេព្យ ឆ្នាំ​២០០៦ គឺ​ជា​តារា សំដែង អ្នក​បង្ហាញ​ម៉ូត ព្រមទាំង​អ្នកចំរៀង​នៅក្នុង​ប្រទេស​ចិន​។​

​តារា​សំដែង​វ័យ ៣០​ឆ្នាំ​រូប​នេះ ត្រូវបាន Disney ជ្រើសរើស​ចេញពី​ក្នុងចំណោម​បេក្ខជន​ជិត ១.០០០​នាក់​។ នាង​គឺជា​តារា​សំដែង​ចិន​ម្នាក់​អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ ដោយសារតែ​នាង​រស់នៅ និង​ធំធាត់​នៅក្នុង​ទីក្រុង​ញូ​វ​ញ៉​ក​៕​

spot_img
×