Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​គាំទ្រ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ដែល​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​គោលការណ៍ មិន​យក​អធិបតេយ្យ ឯករាជ្យ​ជាតិ និង​សន្តិ​ភាពជា​ថ្នូរ​ជាមួយ​ជំនួយ​

spot_img

​ភ្នំពេញ​៖ លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩​ខែតុលា​នេះ បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល មេគង្គ ជប៉ុន លើក​ទី​១០ ចាប់ពី​ថ្ងៃទី​៦ ដល់ទី​១០​ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ស្តាប់​ប្រសាសន៍​ដ៏​មាន​សារសំខាន់ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត និង​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​បន្ត​ការសិក្សា និង​រស់នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៨​។​

​លោកអ្នក​នាំពាក្យ បាន​ថ្លែងថា ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ គណៈ​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ សូម​ប្រកាស​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់ និង​ពេញទំហឹង​នូវ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​គោលការណ៍ “​មិន​យក​អធិបតេយ្យ ឯករាជ្យ​ជាតិ និង​សន្តិ​ភាពជា​ថ្នូរ​ជាមួយ​ជំនួយ​” និង​”​កម្ពុជា​ត្រូវមាន​សិទ្ធិ​អនុវត្ត​ច្បាប់​កម្ពុជា ” ព្រោះ​កន្លងមក មាន​ក្រុម​ក្បត់ជាតិ​មួយចំនួន បាន​ព្យាយាម​ជំរុញ ឲ្យ​កម្ពុជា ធ្វើការ​ដោះដូរ​សន្តិភាព អធិបតេយ្យភាព​ជាមួយ​ជំនួយ​បរទេស ដែល​ទង្វើ​នេះ​មាន​ចេតនា​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់ចូល​ក្នុង​គន្លង​ភ្នក់ភ្លើងសង្គ្រាម ដូច​អតីតកាល និង​បណ្តាល​ប្រ ទេស​មួយចំនួន នៅ​ម​ជ្ឈឹ​ម​បូព៌ា​។ ប៉ុន្តែ​កម្ពុជា បាន​ប្រឹងប្រែង​រស់​ដោយ​ខ្លួនឯង មិន​ពឹងផ្អែក​ទាំងស្រុង​លើ​ជំ នួយ​បរទេស ដែល​ធ្វើ​ឲ្យ​កម្ពុជា អាច​រក្សាបាន​នូវ​អធិបតេយ្យភាព សន្តិភាព និង​ការអភិវឌ្ឍ​រហូតដល់​សព្វថ្ងៃ​៕ ​ដោយ​៖​កូ​ឡាប​

​ខាងក្រោម​ជា​ខ្លឹមសារ​លិខិត​គាំទ្រ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​៖

spot_img
×