Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ ត្រូវ​ម្តាយ​ដេញ​ចេញពីផ្ទះ ដោយសារតែ​រឿង​សក់​

spot_img

​ស្ត្រី​វ័យក្មេង​ម្នាក់​នៅ​រដ្ឋ Minnesota បានដាក់​ពាក្យ​ប្តឹង​ម្តាយ​របស់​ខ្លួនឯង បន្ទាប់ពី​នាង​ត្រូវ​​ម្តាយ​ដេញ​ចេញពីផ្ទះ ដោយសារតែ​នាង​មិន​កក់សក់​ចេញ​ទាល់តែសោះ អស់​រយៈពេល ៦​ឆ្នាំ​។​

​ស្ត្រី​ខាងលើ​មាន​ឈ្មោះថា Amanda Bell វ័យ ២៤​ឆ្នាំ បានចាត់ទុក​ខ្លួន​នាង​ថា​ជា​រា​ជនី​តោ (Queen Lioness) និង​បាន​ប្តូរ​ទៅកាន់​សាសនា Rastafarianism នៅពេល​នាង​មាន​អាយុ ១៨​ឆ្នាំ ក្រោយពេល​បាន​បន្ត​ការសិក្សា​នៅ​ប្រទេស​ចា​មៃ​កា និង​មិនដែល​បាន​កក់សក់​ចាប់​តាំងពី​ពេលនោះ​មក​។​

​នាង​អះអាងថា ម្តាយ​របស់​នាង​បាន​បណ្តេញ​ចេញពី​គ្រួសារ ដើម្បី​ហាមឃាត់​នាង​មិន​ឲ្យ​ប្រើប្រាស់​​សិទ្ធិ​ ក្នុង​ការគោរព​សាសនា​។​

​ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​ស្ត្រី​ជា​ម្តាយ​វិញ​បាន​ឲ្យ​ដឹងថា កូនស្រី​គាត់​ជក់​ថ្នាំ មិ​ខរ​ក​ការងារ​ធ្វើ​​និង​មិនដែល​កក់សក់​សោះ​។​

​ស្ត្រី​ជា​ម្តាយ​បាន​ថ្លែងប្រាប់​អ្នក​សារពត៌មាន​ដូច្នេះ​ថា “​ជក់​ថ្នាំញៀន​ពេញ​មួយថ្ងៃ មិន​រក​ការងារ​ធ្វើ និង​មិន​កក់ សក់​ទៀត​។ បើ​អ្នក​សួរ ខ្ញុំ​អាច​និយាយថា នេះ​ជា​ជំនឿ​សាសនា​មិន​សម​ហេតុផល​សោះ​”​។​

​ស្ត្រី​ជា​ម្តាយ​ឈ្មោះ Julia Bell ថ្លែងបន្តថា “​សក់​របស់​នាង​មាន​ក្លិនស្អុយ​ដូច​ខ្មោច​ងាប់​។ នាង​មិនដែល​កក់​វា​ម្តង​សោះ​ក្នុង​រយៈពេល ៦​ឆ្នាំ​ហើយ ចាប់តាំងពី​នាង​ទៅ​ប្រទេស​ចា​មៃ​កា​”​។​

​អ្នកស្រី​បញ្ជាក់ទៀតថា គាត់​ស្វាគមន៍​កូនស្រី​ត្រឡប់មកវិញ​គ្រប់ពេលវេលា នៅពេលដែល​នាង​កក់សក់​សំអុយ​នោះ​ចេញ​។ ប្រសិនជា​គាត់​ត្រូវ​ហិតក្លិន​នោះ​ម្តងទៀត គាត់​នឹង​បាញ់សម្លាប់​ខ្លួនឯង​ជាមិនខាន​។​

​សូមបញ្ជាក់ថា Rastafarianism គឺជា​សាសនា​មួយ​ដែល​កើតឡើង​ដំបូង​ក្នុង​ឆ្នាំ ១៩៣០ ក្នុងប្រទេស​ចា​មៃ​កា​៕ សុភ័ក្ត្រ

​ប្រភព​៖ worldnewsdailyreport

spot_img
×