Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើង​មួយ​ខ្សែ​ រត់​ធ្លាក់​ផ្លូវ​នៅ​ចំណុច​ឃុំ​ត្បែងខ្ពស់​ទាំងយប់​ (វីដេអូ)

spot_img

​កំពង់ឆ្នាំង ៖ រថភ្លើង​មួយ​ខ្សែ​រត់​ក្នុងទិសដៅ​ឆ្ពោះទៅកាន់​ភ្នំពេញ បាន​រត់​ធ្លាក់​ផ្លូវ​នៅ​ចំណុច​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ដែល​ករណី​រថភ្លើង​ធ្លាក់​ផ្លូវ​នៅ​ស្ថានីយ៍​ត្បែងខ្ពស់ ម៉ោង​៨​យប់ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨​។

​អ្នកធ្វើដំណើរ​ម្នាក់​ដែល​ជិះ​តាម​រថភ្លើង​គោលដៅ​ពី​បាត់ដំបង​ទៅ​ភ្នំពេញ បាន​ឲ្យ​ដឹងថា រថភ្លើង​ដែល​ពួកគេ​កំពុង​ជិះ​នោះបាន​ធ្លាក់​ផ្លូវ នៅក្នុង តំបន់​ដាច់ស្រយាល​មួយ​។ ក្រោយពេល​រថភ្លើង​រត់​ធ្លាក់​ផ្លូវ​ហើយ លោក​ក៏បាន​យក​ម៉ូតូ ដែល​ដាក់​ផ្ញើ​លើ​រថភ្លើង​នោះ ជិះ​បន្តដំណើរ​ទៅ​ភ្នំពេញ​។

​សមត្ថកិច្ច​នៅ​មិនទាន់​បង្ហាញ​របាយការណ៍ ចំនួន​អ្នក​គ្រោះថ្នាក់ និង​ចំនួន​នៃ​ការខូចខាត​ទ្រព្យ សម្បត្តិ និង​មូលហេតុ​នៃ​ការ​បណ្តាល​ឲ្យ រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នេះ​នៅឡើយ​ទេ​៕​ ដោយ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×