ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនសង្ស័យ ១២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនជិត ១តោន !!

ខេត្តកោះកុង៖ ជនសង្ស័យចំនួន ១២នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង សម្រេចចោទប្រកាន់ ពាក់ព័ន្ធនឹងករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់ ដែលមានទម្ងន់សរុបជិត ៩៧៩គីឡូក្រាម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការខេត្ត ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ជនសង្ស័យទាំង ១២នាក់ ត្រូវបានចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងបទសមគំនិតក្នុងអំពើល្មើសទាំងនេះ។

ជនសង្ស័យទាំង១២ នាក់នេះ រួមមាន ជនជាតិឡាវម្នាក់ និង ជនជាតិខ្មែរចំនួន ៧នាក់ (ឃាត់ខ្លួន) និងប ជនសង្ស័យ ៤នាក់ទៀត គេចខ្លួន។

ពួកគេ ត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៣ ខែ តុលា និង ដកហូតបាន គ្រឿងញៀនចំនួន ៣៩បាវ ស្មើនឹង ៩៨២ដុំ និងថ្នាំគ្រាប់ពណ៌ទឹកក្រូចសញ្ញា WY មួយចំនួន ទៀត។

គ្រឿងញៀនដែលដកហូតបានមានទម្ងន់សរុប ៩៧៨គីឡូក្រាម និង ៨៨០,៥៥ក្រាម ដែលជាវត្ថុតាងសំខាន់ក្នុងសំណុំរឿងនេះ។

ក្រោយពីពិនិត្យភស្តុតាង និងសាកសួរជនសង្ស័យរួច តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យទាំង ១២នាក់ និងបក្ខពួក ពីបទ: រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន ប្រព្រឹត្តក្នុងភូមិសាស្ត្រខេត្តកោះកុង ចាប់ពីអំឡុងខែសីហា រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម