Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស៊ី​ស្រវឹង​ជោកជាំ នាំគ្នា​សាក​ក្បាច់គុន កាប់​ពីរ​ប៉័ត​តោ រយះ​ក្បាល​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា មាន​ករណី​ង្សា​ដោយ​ចេតនា ក្នុង​វង់​ផឹកស៊ី រហូតដល់​ស្រវឹង​ជោកជាំ ក៏បាន​បបួលគ្នា សាក​ក្បាច់គុន ជាមួយគ្នា ពេលនោះ​ជនរងគ្រោះ បាន​យក​កាំបិតប៉័ងតោ​ក្រវីក្រវាត់ ទៅ​បណ្តាល​ឲ្យ​ត្រូវ​ចាន​បែក​មួយ ស្រាប់តែ​ជនសង្ស័យ បាន​ចាប់​កាំបិតប៉័ងតោ ពី​ដៃ​ជនរងគ្រោះ​បាន​ភ្លាម ក៏​យកទៅ​កាប់​ក្បាល​ជនរងគ្រោះ ចំក្បាល​ចំនួន​ពីរ​កន្លែង​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​អង្គារ ទី​៩ ខែតុលា ឆ្នាំ​២០១៨​វេលា​ម៉ោង ១៧:៣០ នាទី​នៅ​ចំណុច​ភូមិ​ព្រែកត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា ជនរងគ្រោះ ១​នាក់​ឈ្មោះ​ជ័យ យ៉ាន ភេទ​ប្រុស អាយុ​៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ព្រែកត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល របួស​ក្បាល​ធ្ងន់​។ ជនសង្ស័យ ១​នាក់​ឈ្មោះ ញ៉ិល វិ​រ​: ភេទ ប្រុស អាយុ​២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខ របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ ក្រោយ​បង្កហេតុ​រត់គេចខ្លួន​។ វ​ត្តុ​តាង​ចាប់​យកបាន រួមមាន​៖ អំបែង​ចានថ្ម​ចំនួន ៥​ដុំ និង​កាំបិតប៉័ងតោ មាន​ផ្លែ​ដែក​ដង​ឈើ​១​។ នគរបាល​បានបញ្ជាក់​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ និង​ជនសង្ស័យ បាននាំគ្នា​ផឹកស្រា​បៀរ​កម្ពុជា ជាមួយគ្នា នៅផ្ទះ​បាយ​របស់​ជនរ​ង​គ្រោះ ឈ្មោះ​ជ័យ យ៉ាន ភេទ ប្រុស រួចហើយ​ជនរងគ្រោះ​ខាងលើ បាន​បបួល​ជនសង្ស័យ​ឈ្មោះ ញ៉ិល វិ​រ​: សាក​ក្បាច់គុណ ជាមួយគ្នា ពេលនោះ​ជនរងគ្រោះ បាន​យក​កាំបិតប៉័ងតោ​ក្រវីក្រវាត់ ទៅ​បណ្តាល​ឲ្យ​ត្រូវ​ចាន​បែក​មួយ ស្រាប់តែ​ជនសង្ស័យ​បាន​ចាប់​កាំបិត​ប៉័​តោ​ពី​ដៃ​ជនរងគ្រោះ​បាន​ភ្លាម ក៏​យកទៅ​កាប់​ក្បាល​ជនរងគ្រោះ ចំក្បាល​ចំនួន​ពីរ​កន្លែង បណ្តាល​ឲ្យ​របួសធ្ងន់​តែម្តង​។ រួចហើយ​រត់គេចខ្លួន​បាត់ មុនពេល​សម្ថ​កិច្ច​ប៉ុស្តិ៍​ចុះ​ដល់​​កន្លែងកើតហេតុ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×