Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ស្ថិរភាព គួរ​រៀនសូត្រ​បន្ថែម​បទពិសោធន៍​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា មិន​បាន​ប្រសើរ មានរឿង​រកាំរកូស​មិន​ឈប់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​អំណោយផល​ល្អ រង​សម្ពាធ​ច្រើន ។ លុយកាក់ មិន​ត្រូវ​ជឿជាក់​ជ្រុលសម្តី​អ្នកដទៃ នាំ​ឲ្យ​ខាតបង់​ប្រាក់​កាស ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ខាល ៖ ការងារ ធ្លាក់ចុះ កើតមាន​ទំនាស់​ឈ្លោះប្រកែក , កុំឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ​រួម ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ក្រៅ​គម្រោង​ច្រើន ធ្វើ​ឲ្យ​ខ្វះខាត​ប្រាក់កាស ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ថោះ ៖ ​ការងារ មាន​អ្នក​ជួយ​យក​អាសា​ក្នុង​ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ ។ លុយកាក់ មិន​ត្រូវ​ប្រញាប់ប្រញាល់​ក្នុង​ការវិនិយោគ​គួរ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​ជា​មុន ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​រោង ៖ ការងារ មិនល្អ ប្រយ័ត្ន​ក្នុង​ពេល​ធ្វើការ​ដើម្បី​បញ្ចៀស​កំហុស មិន​គួរឲ្យ​មាន ។ លុយកាក់ ថ្ងៃនេះ មិន​ត្រូវឲ្យ​គេ​ខ្ចីប្រាក់​អាច​នឹង​ត្រូវ​ចាញ់បោក ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ខ្វែងគំនិត​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រាំងស្ទះ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ ថ្ងៃ​នេះ​ជួប​ឱកាស​វិនិយោគ​ទទួល​ប្រាក់​ចំណេញ​ធំ តែ​មិន​ត្រូវ​ប្រញាប់ប្រញាល់ គ្រប់យ៉ាង​ត្រូវ​ដំណើរការ​សន្សឹមៗ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​មមី ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់ ជួប​សំណាងល្អ​ខ្លះៗ​អំពី​លុយកាក់ ប្រសិន​ចង់​វិនិយោគ នោះ​មិន​ត្រូវ​ប្រញាប់ប្រញាល់ គួរ​សាកសួរ​យោបល់​អ្នក​មាន​បទពិសោធន៍ ។ មនោសញ្ចេតនា​គួរ​ក្លាហាន​ក្តា​ប់យក​ឱកាសល្អៗ​ក្នុង​រឿង​មនោសញ្ចេតនា ។

​ឆ្នាំ​មមែ ៖ ​ការងារ រីកចម្រើន​ល្អ អាច​ដោះស្រាយ​រួចរាល់​នូវ​ឧបសគ្គ​មុនៗ ។ លុយកាក់ ថ្ងៃ​នេះ​ជួប​សំណាង​ល្អ​អំពី​ប្រាក់កាស តែ​ក៏​មិន​ត្រូវ​ចាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិន​ត្រូវ​ស្តាប់​ពាក្យអុចអាល​ពី​ក្រៅ​ធ្វើឲ្យ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ រីកចម្រើន ត្រូវ​ចេះ​អត់ធ្មត់ មិន​ត្រូវ​យកចិត្តទុកដាក់​ដល់​ពាក្យរិះគន់​ពី​ខាងក្រៅ ។ លុយកាក់ មិនល្អ កើត​មាន​ខ្ទង់ចំណាយ​ធំ​ក្រៅ​ផែនការ ។ មនោសញ្ចេតនា ត្រូវ​ចេះ​ស្តាប់ ស្វែងយល់​អារម្មណ៍​របស់​គូស្នេហ៍​។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​បំពេញ​កិច្ចការ​របស់​ខ្លួន​ឲ្យបាន​ល្អ កុំ​លូកលាន់​រឿង​អ្នក​ដទៃ ។ លុយកាក់ ធូរធារ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។

​ឆ្នាំចរ ៖ ការងារ ថ្ងៃ​នេះ​ទោះបី​ការងារ​ប្រព្រឹត្តទៅ​យ៉ាង​ល្អ ត្រូវបាន​គ្រប់គ្នា​វាយតម្លៃ​ខ្ពស់ តែ​ភ័ព្វសំណាង​នៅ​ពុំទាន់​មក​ដល់​អ្នក ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស ។ លុយកាក់ ការងារ​ឥ​ទិ្ធ​ពល​អាក្រក់​ដល់​ចំណូល ។ មនោសញ្ចេតនា មិន​ត្រូវ​អល់អែក ត្រូវ​ដាច់​ខាត​ដោះស្រាយ​រាល់​បញ្ហា​កើតឡើង ។

​ឆ្នាំ​កុរ ៖ ការងារ ស្ថានភាព​ការងារ​អាក្រក់ ត្រូវ​នឹងនរ​ដោះស្រាយ​គ្រប់​ស្ថានការណ៍ ។ លុយកាក់ ធូរធារ ប្រភព​ចំណូល​ចម្បង និង​បន្ទាប់បន្សំ​សុទ្ធ​តែ​កើនឡើង ។ មនោសញ្ចេតនា​គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍ ។​

spot_img
×