Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក Donald Trump និយាយថា ៖ “​ចិន​ចុះចាញ់​កូរ៉េខាងជើង​”!

spot_img

ប្រធានាធិបតី​អាមេរិក Donald Trump ពោលថា រាល់​កិច្ច​ប្រឹងប្រែង​របស់​ចិន សំដៅ​ជះឥទ្ធិពល​លើ​កូរ៉េខាងជើង តាមរយៈ​កិច្ចចរចា​បាន​បរាជ័យ ក្រោយ​ដំណើរ​ទស្សនៈកិច្ច​របស់​បេសកជន​ពិសេស​របស់​ប្រទេស​នេះ បាន​វិលត្រឡប់​ពី​ក្រុង​ព្យុង​យ៉ាង​ដោយ​ពុំ​ទទួលបាន​លទ្ធផល​អ្វី​ទាំងអស់​។​

ប្រធានាធិបតី Donald Trump

​​លោក Trump បាន​សរសេ​រលើ Twitter ថា ៖ បេសកជន​ចិន អ្នក​ដែល​ទើប​វិលត្រឡប់​ពី​កូរ៉េខាងជើង​វិញ ហាក់ដូចជា​ពុំ​បាន​មាន​ឥទ្ធិពល​អ្វី​លើ​ជន​កាំជ្រួច​តូច​” -“​ជន​កាំជ្រួច​” ជា​រហស្សនាម​ដែល​ម្ចាស់​សេត​វិមាន​ដាក់​ឲ្យ​មេដឹកនាំ Kim Jong-Un បំណង​ស្តីបន្ទោស​លើ​កម្មវិធី​កាំជ្រួច​របស់​កូរ៉េខាងជើង​។​

​លោក Trump សរសេរ​បន្ថែមថា ៖ “​ប្រជាជន​របស់​លោក​នោះ (Kim Jong-Un) ព្រមទាំង​កងកម្លាំង​យោធា អាច​ទ្រាំទ្រ​រស់នៅ​ក្នុង​ស្ថានភាព​តោកយ៉ាក​បែបនេះ​។ រុស្ស៊ី និង​ចិន​សុទ្ធសឹង​ថ្កោលទោស ករណី​បាញ់​បង្ហោះ​កាំជ្រួច​”​។​

​គួររំលឹកថា មុន​នោះ​នា​ពាក់កណ្តាល​ខែ ១១ ចិន​បាន​ចាត់​បេសកជន​ពិសេស Song Tao ប្រធាន​គណៈ​ទំនាក់ទំនង ប្រទេស​ទាំង ២ កាន់តែ​តានតឹង ព្រោះ​ក្រុង​ប៉េកាំង បាន​មាន​វិធានការ​ដាក់​ទណ្ឌកម្ម លើ​ប្រទេស​ជិតខាង​១​នេះ​។ វា​ជា​ដំណើរ​ទស្សនៈកិច្ច​ដំបូង​របស់​មន្ត្រី​ជាន់ខ្ពស់​ចិន តាំងពី​អំឡុង​ចុងឆ្នាំ ២០១៦ មក ប៉ុន្តែ​លោក Song ចុង​ក្រោយ​ពុំ​មាន​ជំនួប​ណាមួយ​ជាមួយ​មេដឹកនាំ Kim Jong-Un។​

​លោក Trump បាន​សម្តែង​ក្តីសង្ឃឹម លើ​ដំណើរ​ទស្សនៈកិច្ច​នេះ ហើយ​បាន​ហៅថា វា​ជា “​សកម្មភាព​ឃ្លាំង​” របស់​ក្រុង​ប៉េកាំង​។ លោក​ទន្ទឹង​រង់ចាំ​មើល​លទ្ធផល​។ ប៉ុន្តែ​ពុំ​មាន​អ្វី​វិជ្ជមាន​ទេ​។​

​ថ្ងៃទី ៣០/១១ ម្សិលមិញ​នេះ កូរ៉េ​ខាងជើង​បាន​បាញ់​បង្ហោះ​កាំជ្រួច ICBM Hwasong-15 ដែល​មាន​រយៈ​ចម្ងាយ​ទៅ​ដល់​ប្រទេស​អាមេរិក​។ ភ្លាមៗ​នោះ​លោក Trump បាន​មាន​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន​។

​តាម​សេត​វិមាន​នោះ លោក​ប្រធានាធិបតី Trump បាន​សំណូមពរ​ដល់​លោក ស៊ី ជិន​ពៀន ប្រើប្រាស់​នូវ​បណ្តា​ឧបករណ៍​មាន​ស្រាប់ ដើម្បី​ទប់ស្កាត់​ទង្វើ​ញុះញង់​របស់​កូរ៉េខាងជើង​៕ ដោយ ៖ អាទិត្យ​

spot_img
×