ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុកគងពិសី សហការជាមួយនគរបាលស្រុកបាទី បង្ក្រាបជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីកំហែងយកម៉ូតូ!

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលស្រុកបាទី ខេត្តតាកែវ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុស ចំនួន ២នាក់ ពាក់ព័ន្ធករណីកំហែងយកម៉ូតូ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា;

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមានឈ្មោះ ៖

១- ឈ្មោះ តាន់ វណ្ណៈ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

២- ឈ្មោះ ទែន វិរៈបុត្រ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយឃាត់ខ្លួនជនសង្ស័យ, សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន: ក្បាំងម៉ូតូចំនួន ២ឈុត កូនសោ និង ទុលល្វីស។

បច្ចុប្បន្ននេះ ជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម