ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅបាត់ដំបង !

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៣ថង់ ទម្ងន់ ២,៣០ក្រាម និងវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៨យប់ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា: ជនសង្ស័យទី១ ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ឈឿន ប៊ុនចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យរូបនេះ រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៣ថង់ ទម្ងន់ ២,៣០ក្រាម ទូរស័ព្ទដៃមួយគ្រឿង សារ៉ូមប្រៃពីរកូនដប សារាំងពីរ និងម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ឆ្នាំ២០០៧ ពាក់ស្លាកលេខបាត់ដំបង 1B-6209។

ក្រោយទទួលបានចម្លើយសារភាពពីជនសង្ស័យទី១ និងដោយមានការអនុញ្ញាតពី តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តប្រតិបត្តិការ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ទៀត នៅវេលាម៉ោង ៩:០៥នាទីយប់ ក្នុងទីតាំងដដែល។
ជនសង្ស័យទាំងពីរនាក់ទៀតមានឈ្មោះ ជិប សុវណ្ណនិតា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង និងឈ្មោះ គួន ម៉ារ៉ាឌី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងដែលដកហូតបានក្នុងប្រតិបត្តិការបន្តនេះ រួមមាន ទូរស័ព្ទដៃពីរគ្រឿង ប្រាក់ចំនួន ៣១.៥០០រៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីរសន្លឹក កាបូបដាក់ប្រាក់មួយ និងម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ឆ្នាំ២០២២ ពាក់ស្លាកលេខបាត់ដំបង 1Q-5024។
បច្ចុប្បន្ននេះ ជនសង្ស័យទាំងបីនាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម