Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​ព្រះសីហនុ​ឲ្យដឹងថា សំរាម​កំប្លោក​ជាច្រើន បាន​រសាត់អណ្តែត​មក​ទើរ​នៅលើ​ឆ្នេរ​អូរ​ឈើទាល​ជាថ្មីទៀត កាលពី​ព្រលប់​ថ្ងៃទី​១០ ខែ​តុលា​នេះ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង​ ​បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក របស់​លោក​ថា នៅវេលា​ម៉ោង​ជាង​៨​យប់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨​នេះ សំរាម​កំប្លោក បាន​អណ្តែត​មកពី​ប្រទេស​វៀតណាម ដោយ​រសាត់​តាម​ទឹករលក មក​ទើរ នៅតាម​ឆ្នេរ​មួយចំនួន នា​ក្រុង​ព្រះសីហនុ ជា​បន្ត​ទៀត​ហើយ​។​

​យ៉ាងនេះក្តី លោក​អភិបាលក្រុង អ៊ី សុខ​ឡេង បានបញ្ជាក់​ថា នៅ​ព្រឹកស្អែក​វេលា​ម៉ោង ៧​កន្លះ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ រដ្ឋបាល​ក្រុង នឹង​បន្ត​សហការ​ជាមួយ មន្ទីរជំនាញ និង​បងប្អូន​អាជីវករ​តាម​ឆ្នេរ​នានា ដើម្បី​ប្រមូល​កើប​សំណល់​កំប្លោក​ទាំងនោះ ចេញពី​ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​ផ្សេងៗ​ទៀត​ឲ្យបាន​ស្អាតឡើងវិញ​។​

​គួរ​ឲ្យដឹង​ដែរថា កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែតុលា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​សហការគ្នា​ជាមួយ​ស្ដាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​នេះ ដោយ​បាន​នាំគ្នា​កើប​រើស​សំអាត​សំរាម នៅតាម​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យមាន​សោភណ្ឌភាព​ស្រស់​ស្អាត​ម្តង​រួចហើយ ប៉ុន្តែ​ស្រាប់តែ​នៅ​ព្រលប់​ថ្ងៃ​ដដែល​នេះ កាកសំណល់​សំរាម​កំប្លោក​ខាងលើ បាន​រសាត់អណ្តែត​ទើរ​នៅតាម​ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​មួយចំនួនទៀត ជាថ្មី​ម្តងទៀត​៕ ដែន សីមា​

 

spot_img
×