Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​រអិល​ជើង ធ្លាក់​ពីលើ​តំបន់​ទឹកធ្លាក់ នៅ​រមណីដ្ឋាន​ថ្មដា​បណ្តាលឲ្យ បោក​ក្បាល​ស្លាប់​

spot_img

​ខេត្ត​ពោធិ៍សាត់​ ៖ មាន​ករណី​បុរស​ម្នាក់​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​តំបន់​ទឹកធ្លាក់ នៅ​រមណីដ្ឋាន​ថ្មដា បណ្តាលឲ្យ​បោកក្បាល​ស្លាប់​នៅនឹងកន្លែ​ង នៅ​ចំណុច​ទឹកធ្លាក់​ថ្មដា​តូច ស្ថិតនៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង ១២ និង ៣៥ នាទី ។​

​ប្រភព​ព័ត៌មាន​ពី​ក្រុមគ្រួសារ នៃ​សព​ជនរងគ្រោះ បានឲ្យដឹងថា មុនពេល​កើតហេតុ ពួកគាត់​ទាំងអស់​គ្នា បាន​នាំគ្នា​ចុះ​លេង​ទឹក​ហូរ​នៅតាម​ស្រទាប់​ថ្មដា លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ បាន​បាន​ដើរ​ទៅ​លេង​ទឹក នៅខាងមុខ​ក្បែរ​មាត់​ទឹកធ្លាក់ ស្រាប់តែ​ជន​រងគ្រោះ បាន​រអិល​ជើង​ធ្លាក់​ចុះ​តាម​ទឹក​ហូរ​ទៅ​ក្រោម​ជំរៅ​ប្រហែលជា​១០​ម៉ែត្រ បាន​បោក​ក្បាល​នឹង​ថ្ម​បណ្តាលឲ្យ​ស្លាប់​នៅក្នុង​ទឹក​នោះ​តែម្តង​។​

​លោក​វរសេនីយឯក ធាង ឡេង អធិការនគរបាល​ស្រុក​វាល​វែង​បាន​បញ្ជាក់​ឲ្យដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ ក​យ ស្រស់ អាយុ​២៨ ឆ្នាំ រស់នៅ​ភូមិ​ដី​ក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។ ក្រោយ​ហេតុការណ៍​នេះ​កើតឡើង សមត្ថកិច្ច​នគរបាល បាន​​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ រួច​ធ្វើការ​សន្និដ្ឋាន​ថា ករណី​ស្លាប់​បុរស​នេះ ពិតជា​ស្លាប់​ដោយសារ​ការ​រអិល​ជើង​ធ្លាក់​តាម​ទឹក​ហូរ​ចុះ ទៅ​ក្រោម​បណ្តាល​ឲ្យ អោយ​បោក​ក្បាល​នឹង​ថ្ម​។ សាកសព​ត្រូវបាន សមត្ថកិច្ច​នគរបាល​ប្រគល់ជូន​ក្រុមគ្រួសារ​និង​មិត្តភក្តិ ដឹកយក​ទៅ​លំនៅដ្ឋាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​គួរ​បញ្ជាក់​ផង​ថា ស្របពេល​ជាមួយ​គ្នា​នោះដែរ លោក​អធិការនគរបាល​ស្រុក​វាលវែង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​មក​កំសាន្ត នៅ​រមណីដ្ឋាន​ទឹក​ធ្លាក់ថ្ម​ដានេះ សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ នៅ​ពេល​ចុះ​លេង​ទឹក សូម​កុំ​លេង​កន្លែង​ដែល​មាន​ទឹក​ហូរ​ខ្លាំង ជៀសវាង​មាន​គ្រោះថ្នាក់​ជា​យថាហេតុ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×