Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កក្រើក​រញ្ជួយ ព្រោះ​បដិសណ្ឋារកិច្ច​ពិសេស​ចំពោះ​កូនស្រី​លោក Trump ពី​សំណាក់​ឥណ្ឌា ប្រៀបដូចជា​…​មហាក្សត្រ​

spot_img

​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ឥណ្ឌា នៅ​សប្តាហ៍​នេះ កូនស្រី​ប្រធានាធិបតី​អាមេរិក Donald Trump នាង Ivanka ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​ពិសេស អធិកអធម តាម​ពិធី​ការទទួល​ព្រះមហាក្សត្រ​។​

នាយករដ្ឋមន្ត្រី​ឥណ្ឌា Norendra Modi ទទួល​នាង Ivanka Trump “​គឺជា​បុគ្គល​ដ៏​សំខាន់​?”​។​

​កូនស្រី និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់ ប្រធានាធិបតី Trump នាង Ivanka រួម​នឹង​ប្រតិភូ​អាមេរិក​ដល់​ទៅ ៣៥០​នាក់ តាំងពី​ថ្ងៃ​ទី ២៨/១១ បានចាប់ផ្តើម​ដំណើរ​ទស្សនៈកិច្ច​នៅ​ឥណ្ឌា ដើម្បី​ចូលរួម​សន្និសីទ​កំពូល​របស់​អ្នកជំនួញ​ពិភពលោក (GES) ប្រព្រឹត្តទៅ​នៅ Hyderabad ប្រទេស​ឥណ្ឌា​។​

​ក្រៅពី​ចំណាយ​ថវិកា​ដើម្បី​ជួសជុល​ទីក្រុង​នេះ ឥណ្ឌា​នៅ​បាន​កតញូ​ប្រមូល​ប៉ូលិស ទីភ្នាក់ងារ​សន្តិសុខ​ដល់​ទៅ ១០.០០០​នាក់ ដើម្បី​ការពារ​សន្និសីទ​នេះ ហើយ​នៅ​ទី​នោះ​នាង Ivanka នឹង​ថ្លែង​នូវ​សុន្ទរកថា ជំរុញ​លើកទឹកចិត្ត​ឲ្យ​នារី​ធ្វើ​ការដឹកនាំ​មុខ​ជំនួញ​។​

“​ត្រូវបាន​ទទួល​តាម​ពិធីការ​មហាក្សត្រ​”

Ivanka អង្គុយ​ក្បែរ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ក្នុង​ពិធី​លាង​សាយភោជន៍​។​

​ក្រៅ​ពី​ការចូលរួម និង​ថ្លែង​សុន្ទរកថា នៅ​សន្និសីទ​អ្នកជំនួញ Ivanka នៅ​បាន​នាយករដ្ឋមន្ត្រី​ឥណ្ឌា Norendra Modi អញ្ជើញ​ចូលរួម​ពិធី​លាង​សាយភោជន៍​នៅ​វិមាន Taj Falaknuma ទីក្រុង Hyderabad ។​

​តាម Hindustan Times នាង Ivanka ត្រូវបាន​ទទួល​ដោយ​ប្រើ​រទេះសេះ តាម​ពិធីការ​ព្រះមហាក្សត្រ ដើម្បី “​យាង​” ទៅកាន់​វិមាន​ដែល​ស្ថិតនៅ​ទីទួល​មួយ​។ គ្រាន់​តែរ​ទេះ​ទៅដល់​ឈប់​ពីមុខ​ក្លោងទ្វារ​នៃ​វិមាន នាង​ត្រូវបាន​ស្វាគមន៍​ដោយ “​ភ្លៀង​” ផ្កាកូឡាប​។​

​ពិធី​លាង​សាយ​ភោជន៍ ពិសេស​ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ។​

​តុ​ជប់លៀង​គឺ​ត្រូវបាន​រៀបចំ​ទទួល មនុស្ស​បាន ១០១​នាក់​ហើយ​ជា​តុ​ដ៏​ធំ​សម្រាប់​ការលាង​សាយ​ភោជន៍ ភ្ញៀវ​លំដាប់​កំពូល​ធំជាងគេ​លើ​ពិភពលោក​។ នេះ​ជា​ពិធី​លាង​សាយភោជន៍​ដែល​នាយករដ្ឋមន្ត្រី Modi ជប់លៀង​ជូន​នាង Ivanka និង​ឥស្សរៈជន​អ្នកជំនួញ​កំពូលៗ ១០០ នាក់​។​

​ក្រៅពី​អាហារ​ពិសេសៗ ក្នុងនោះ​មាន​មុខម្ហូប Biryani ដ៏​ល្បីល្បាញ​របស់​ទីក្រុង Hyderabad នោះ ភ្ញៀវ​ម្នាក់ៗ​មាន “Menu” និង​អ្នកបម្រើ​ផ្ទាល់ខ្លួន ដោយឡែក​ពីគ្នា​។​

​អ្នកគ្រប់គ្រង​វិមាន​នេះ​ឲ្យដឹងថា ៖ “​ចុងភៅ​ទាំងឡាយ​របស់​យើងខ្ញុំ​បាន​ធ្វើការ​ពុំ​នឿយហត់ បំណង​នាំ​យក​នូវ​អារម្មណ៍​ស្រស់ថ្លា​ដល់​ភ្ញៀវ​របស់​យើង ហើយ​សង្ឃឹមថា វា​ជា​ព្រឹត្តិការណ៍​គួរឲ្យ​ចង​ចាំ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី Modi និង​នាង Ivanka”​។​

​តាម Hindustan Times ដដែល​នោះ នាង Ivanka ជា​មន្ត្រី​បរទេស​ជាន់ខ្ពស់​ដំបូង​មក​ទស្សនា​នៅ​វិមាន​នេះ ចាប់តាំងពី​វា​ត្រូវបាន​ប្រែក្លាយ ជា​សណ្ឋាគារ​ដ៏​ទំនើប​មួយ​នោះ​។​

​ប៉ុន្តែ​ចំពោះ​តំណាងរាស្ត្រ​នៃ​បក្ស​ជំទាស់​លើកឡើងថា នាយករដ្ឋមន្ត្រី Modi បាន​បំពាន​ពិធី​ការទូត​គ្រា​បដិសណ្ឋារកិច្ច​ទទួល​នាង Ivanka បែបនេះ ព្រោះ​ជាក់ស្តែង​នាង​ជា​ទីប្រឹក្សា​ប្រធានាធិបតី ពុំមែន​ជា​ប្រមុខរដ្ឋ​ប្រទេសមួយ​ឡើយ​៕ ចន្ទ្រា​

​តាម Hindustan Times , India West​

spot_img
×