Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉េត មាស​ភក្តី​៖ ប្រជាពលរដ្ឋ​ប្រមាណ ២៥ ០០០​នាក់ នឹង​ទទួលបាន​សេវា​ដឹកជញ្ជូន ដោយ​ឥតគិតថ្លៃ​ពី​សាលា​រាជធានី​ភ្នំពេញ​

spot_img

​អនុវត្ត​តាម​ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដោយ​បាន​គិតគូ និង​សម្រួល​ដល់​ការចំណាយ ក្នុងការ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មារិនី ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បានឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​រថយន្តក្រុង ចំនួន​២១៥​គ្រឿង សម្រាប់​បម្រើសេវា ដឹកជញ្ជូន​សាធារណៈ ដោយ​មិន​បង់ប្រាក់​នោះ ត្រឹម​រយៈ​ពេល​៥​ថ្ងៃ មាន​ប្រជាពលរដ្ឋ បាន​ទទួល​សេវា​នេះ ប្រមាណ​ជិត ២​ម៉ឺន​នាក់ ។​

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១០​តុលា​នេះ​ថា​៖ រយៈពេល​៥​ថ្ងៃ​កន្លង​ទៅនេះ សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការដឹកជញ្ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ ដោយ​ឥតគិតថ្លៃ​ប្រមាណ​ជិត​២​ម៉ឺន​នាក់ ទៅ​កាន់​ស្រុកកំណើត និង​ត្រឡប់​មក​ភ្នំពេញ​វិញ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​។ តាមរយៈ​ការផ្តល់​សេវា​ដឹកជញ្ជូន​តាម​រថយន្តក្រុង​ចំនួន​២១៥​គ្រឿង ដោយ​ឥត​បង់ប្រាក់ ដែល​បាន​គ្រោងទុក​រយៈពេល​៦​ថ្ងៃនេះ ។​

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ រំពឹងថា​នឹង​មាន​ប្រជាពលរដ្ឋ​មិន​តិច​ជាង ២៥ ០០០​នាក់​ទេ ដែល​បាន​ទទួល​សេវា​នេះ​។​

​សូមបញ្ជាក់​ថា សម្តេច​តេជោផ្ត​ល់​រថយន្ត​ក្រុង ១២០​គ្រឿង សម្រាប់​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី​ធ្វើដំណើរ​ទៅ​ស្រុក កំណើត​ដោយ​មិន​បង់ថ្លៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​

​នៅ​ថ្ងៃ​ទី ៥ ខែតុលា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​កូន​ក្មួយ​កម្មករ កម្មការិនី​នៅ​ទូទាំង​ប្រទេស​ថា សាលា​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រថយន្តក្រុង ១២០​គ្រឿង​សម្រាប់​ដឹក​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​នេះ​ដោយ​មិន​បង់ថ្លៃ​(Free)​ទាំង​ទៅ​ទាំង​មក​រួម​ទាំង​ការធ្វើដំណើរ​តាម​រថភ្លើង​ផងដែរ ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១១ តុលា ២០១៨​។​

ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​រថយន្តក្រុង​ឯកជន​ទាំងអស់ សូម​កុំ តម្លើងថ្លៃ​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​៕ ដោយ​ ៖ ​កូឡាប​

  

spot_img
×