ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនយុវជនជិត១០០នាក់ ដែលប្រមូលផ្តុំគ្នាយ៉ាងអនាធិបតេយ្យនៅម្តុំបឹងកក់ យកទៅអប់រំ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ថា យុវជនទាំងប្រុសទាំងស្រីជិត១០០នាក់ ដែលពាក់ពពូនគ្នាយ៉ាងអនាធិបតេយ្យនៅតំបន់បឹងកក់ ត្រូវបានអាជ្ញាធរ និងអាវុធហត្ថខណ្ឌ ចុះទៅសួរនាំ និងនាំមកកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីធ្វើការអប់រំ ណែនាំ និងឲ្យអាណាព្យាបាលមកធានាយកទៅផ្ទះវិញ។
ការចុះប្រមូលក្រុមយុវជនទាំងនេះ ក្រោយពលរដ្ឋបានប្តឹងទៅកាន់លេខ HotLine ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញថា មានករណីប្រមូលផ្តុំក្មេងទំនើងនៅក្នុងតំបន់អភិវឌ្ឍបឹងកក់ (OnePark) កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៩៖០៦នាទីយប់។
ក្រោយពីបានទទួលព័ត៌មានខាងលើ អភិបាលខណ្ឌដូនពេញ បានណែនាំមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង ហើយពិតជាឃើញថាមានយុវជនទាំងប្រុសទាំងស្រីប្រមូលផ្តុំ ជិះម៉ូតូពពាក់ពពួននៅតំបន់នេះជាច្រើននាក់ និងម៉ូតូជាច្រើនគ្រឿង ខ្លះជិះម៉ូតូស្រែកហ៊ោរ ខ្លះជិះម៉ូតូកែបំពង់ស៊ីម៉ាំង ខ្លះជិះម៉ូតូបង្ហោះកោសឈ្នាន់ កោសជន្ទល់បែកភ្លើងពេញថ្នល់ ដែលបង្កឲ្យមានការរំខាន និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង។
ដើម្បីជាការឆ្លើយតប មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ បានអញ្ជើញពួកគាត់មកអប់រំណែនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីងាយស្រួលបន្តរៀបចំនិតិវិធីបគល់ម៉ូតូទៅឲ្យពួកគាត់វិញ ដោយមានការធានាពីឪពុកម្តាយ ឬអាណាព្យាបាលដោយមិនតម្រូវឲ្យមានបង់ប្រាក់នោះឡើយ។
នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំប្រគល់ម៉ូតូជូនម្ចាស់សាម៉ីរួចរាល់ លើកលែងតែម៉ូតូចំនួន០២គ្រឿង ដែលកែច្នៃបំពងសម្លេងខុសបច្ចេកទេសនៅរក្សាទុក ដើម្បីឲ្យពួកគាត់យកបំពង់ស៊ីម៉ាំងមិនកែច្នៃមកដោះដូរវិញ។
ចំពោះមានករណីលើកឡើងថា កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានជំរិតទារប្រាក់ពីពួកគាត់រាប់រយដុល្លារជាថ្នូរ នៃការដោះលែងនោះមិនមែនជាការពិតទេ។
ប្រសិនបើមានតម្រូវឲ្យមានការបង់ប្រាក់ជាថ្នូរនឹងការប្រគល់យកម៉ូតូនោះ សូមបងប្អូនសាធារណជនមេត្តាដាក់ពាក្យបណ្ដឹងផ្ទាល់មករដ្ឋបាលខណ្ឌដូនពេញ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម