Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣​ថ្ងៃ ភ្ជុំបិណ្ឌ​ភ្ញៀវទេសចរ​ជាង​១,២​លាន​នាក់ បាន​ដើរ​ទៅ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នានា​

spot_img

​ភ្នំពេញ​ ៖ របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ ៖ ​រយៈពេល​៣​ថ្ងៃ នៃ បុណ្យ​ភ្ជុំបិណ្ឌ (៨-១០ តុលា​)​មាន អ្នកទេសចរ​ជា​ង ១,២​លាន​នាក់ បាន​ចេញ​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា នៅ​ទូទាំង​ប្រទេស​។​

​របាយការណ៍​បានបង្ហាញ​ថា ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន ១.២១៣.៦៨៧​នាក់ កើនឡើង ២០,២៩​ភាគរយ​។ ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៤៨.០០៤​នាក់ កើនឡើង ២៣,៩៣​ភាគរយ​។ ខេត្តសៀមរាប តំបន់​ទេសចរណ៍​ប្រាង្គ​ប្រាសាទ នៅតែ​ជា​ខេត្ត ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ នៅក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយ​ទទួលបាន​ភ្ញៀវទេសចរ​សរុប ២៥២.៤២២​នាក់ កើនឡើង ៤៧,០៥​ភាគរយ​។

ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ២៣០.០០០​នាក់ កើនឡើង ៥៣,៣៣​ភាគរយ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២២.៤២២​នាក់ កើនឡើង ៣,៥៨​ភាគរយ​។ ស្ថិតិ​នៃ​ភ្ញៀវទេសចរ ទៅកាន់​ខេត្ត​តំបន់ឆ្នេរ​មាន​ការធ្លាក់ចុះ ដោយសារ​តែ​ស្ថានភាព​ផ្លូវ​មិនសូវ​អំណោយផល (​រង​ការ​ខូច​​ខាត​​ខ្លាំង​ដោយសារ ជំនន់​ទឹកភ្លៀង​) និង​មួយវិញទៀត ក្នុង​រយៈពេល​បី​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​មួយចំនួន​។ ប៉ុន្តែ​ភ្ញៀវ​ទៅ​លេង​ខេត្ត​កំពត កើន​ឡើង​ខ្លាំង ជាពិសេស​នៅ​រមណីយដ្ឋាន​បូកគោ និង​ទឹកឈូ​។​

​ដែល នៅ​ទំនប់​អាងទឹក​កំពីងពួយ និង​ទំនប់​ពហុ​បំណង (​សេក​សក​) ខេត្ត​បាត់ដំបង និង ទំនប់​បង្ហៀរ​នៃ​ប្រព័ន្ធធារាសាស្ត្រ​តាំង​ក្រសាំង ស្ថិតក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បាន ក្លាយជា​តំបន់​ទេសចរណ៍ដ៏​ទាក់ទាញ​មួយ នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ឆ្នាំ ២០១៨ នេះ ។​

​ក្នុង​របាយការណ៍ បាន​បង្ហាញ​ពី​ការកត់សម្គាល់​របស់​ម​ន្ទីរ​ទេសចរណ៍​តាម​បណ្តា​ខេត្ត​នី​មួយៗ​ផងដែរ ការរៀបចំ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​មាន​ការរីកចម្រើន កាន់តែ​ប្រសើរ​។ ភាព​ល្អ​ប្រសើរ​នោះ​មានដូចជា​៖ អាច​ទប់ស្កាត់​ការដំឡើងថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍ ដោយ​មាន​ការបិត​តម្លៃ​ជម្រាបជូន​ភ្ញៀវ ជា​មុន​បាន​ត្រឹមត្រូវ​បញ្ហា​បរិស្ថាន​អនាម័យ​ល្អប្រសើរ​ជាង​មុន ដោយ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង និង​ភ្ញាក់រលឹក និង​ដោយ​មាន​ការចុះ​អប់រំ​ណែនាំ ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​ទេសច​រណ៍​បាន​ចាត់តាំង​ក្រុមការងារ​ចុះ​អប់រំ​ផ្ទាល់​ដល់​រមណីយដ្ឋាន បើទោះបីជា​ការ​ទុកដាក់​សំរាម​នៅ​តែ​ជា​បញ្ហា ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​។​

​សម្រាប់​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ក៏​មាន​ភាពល្អប្រសើរ ដោយ​មន្ទីរ​ទេសចរណ៍ បាន​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​កម្លាំង​មាន​សមត្ថ​កិច្ច ចាប់តាំងពី​ក្រុមការងារ​ប្រចាំការ នៅ​តាម​គោលដៅ ទេសចរណ៍​សំខាន់ៗ និង​មាន​ការលើក​ស្លាក​សញ្ញា​គ្រោះថ្នាក់​នៅ​តាម​តំបន់​ដែល​ងាយ​រងគ្រោះ​៕ ​ដោយ ​៖ ​កូឡាប​

     

spot_img
×