Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ភ្ញៀវទេសចរ​មក​សម្រាក​កម្សាន្ត នៅ​ខេត្ត​ព្រះសីហនុ បាន​ថយចុះ​យ៉ាងគំហុក​

spot_img

​ភ្ញៀវទេសចរ​ទៅ​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ចំនួន​សរុប​ប្រមាណ​ជិត ៨​ម៉ឺន​នាក់ (៧៩៥៨៧) ថយចុះ ១៣,៤៩%​។

​ភ្ញៀវទេសចរ​មក​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ រយៈពេល​៣​ថ្ងៃ​ក្នុង​ឱកាស បុណ្យ​ភ្ជុំបិណ្ឌ មាន​ចំនួន​ថយចុះ​យ៉ាង​ច្រើន បើ​ធៀប​នឹង​បណ្តា​ឆ្នាំមុន ដោយ​បញ្ហា​កំណើន ជនជាតិ​ចិន​ដែល​បង្ក​ភាពអនាធិបតេយ្យ បញ្ហា​អនាម័យ បរិស្ថាន​មិនល្អ ទំនិញ​និង​ម្ហូបអាហារ ផ្ទះសំណាក់ សណ្ឋាគារ ឡើងថ្លៃ​កប់​ពពក ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​រង​ការខូចខាត ពិបាក​ធ្វើ​សំណើរ​ជា​ដើម​។​

​ចាប់តាំងពី​មាន​ជនជាតិ​ចិន​ចូលមក​រស់នៅ​ខេត្ត​ព្រះសីហនុ​យ៉ាងច្រើន​នោះ យើង​ឃើញថា​ឥឡូវ​មិន​ដូច​ពីមុន​នោះទេ គឺ​មាន​ការប្រែប្រួល​យ៉ាងខ្លាំង ទាំង​សន្តិសុខ និង​បរិស្ថាន បើ​ប្រៀបធៀប​ដូច​ពី​មុន​វិញ គឺ​ពិតជា​សប្បាយ​ខ្លាំងណាស់ តែ​ពេល​នេះ​ប្រែប្រួល​អស់ហើយ​។​

​ធ្លាប់​តែ​ខេត្ត​ព្រះសីហនុ​ឲ្យតែ​ដល់​ថ្ងៃ​បុណ្យ​ទាន​ដឹង​តែ​មាន​មនុស្ស​ជាច្រើន ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ទីនោះ តែ​ក្នុង​រដូវ​បុណ្យ​ភ្ចុំ​ឆ្នាំ​នេះ​វិញ យើង​ឃើញថា ស្ងាត់​ភ្ញៀវទេសចរ​យ៉ាងខ្លាំង ពុំ​សូវ​មាន​អ្នកណា​ចង់​ទៅ​ដើរលេង​នោះទេ នេះ​មក​ពី​មូលហេតុ​ដែល​មាន​ជនជាតិ​ចិន​ទៅ​រស់នៅ​ទីនោះ​ច្រើនពេក​។​

​បើ​តាម​របាយការណ៍ មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ចំនួន​សរុប​ប្រមាណ ៖ -​ថ្ងៃទី​១​នៃ​ឱកាស​ភ្ជុំ​បិណ្ឌ ប្រមាណ ១៨.០០០​នាក់ (០៨ ខែតុលា ២០១៨) -​ថ្ងៃទី​២: ប្រមាណ ៣៥.០០០​នាក់​(០៩ តុលា ២០១៨) -​ថ្ងៃទី​៣: ប្រមាណ ២៦.៥៨៧​នាក់​។ ភ្ញៀវ​សរុប​ប្រមាណ ៧៩.៥៨៧​នាក់ ថយចុះ​១៣,៤៩% ។ ភ្ញៀវ ជាតិៈ ៧៣.១៧៧​នាក់ ថយចុះ ១៦,២៧% ។ ភ្ញៀវ​អន្តរជាតិ ៦.៤១០​នាក់ កើនឡើង​៣៩,៣៤% ភ្ញៀវ​មក​កម្សាន្ត​តាម​រមនីយដ្ឋាន​នានា​មាន​ចំនួន​សរុប ៧.៩៣៩ នាក់ ក្នុងនោះ រមនីយដ្ឋាន​ក្បាលឆាយ​មាន ៥.៣១៩ នាក់ បរទេស​១៥០​នាក់ រមនីយដ្ឋាន​ថ្ម​រូង​មាន ១.២៤០ នាក់ បរទេស ៤៨ នាក់ រមនីយដ្ឋាន​ពិ​កនិក​មាន ១.៣៨០ នាក់ បរទេស ៣៩៤ នាក់​។ សម្រាប់​ភ្ញៀវ​ទៅ​ទស្សនា​តាម​បណ្តា​កោះ​នានា​រយៈពេល​បី​ថ្ងៃ​មាន​៖ សរុប ២.៦៩៥​នាក់ ( ស្រី​១.២០៥​នាក់​)​ជាតិ​សរុប ៦០៥​នាក់​( ស្រី ២៨៦​នាក់​) អន្តរជាតិ ២.០៩០​នាក់ ( ស្រី​៩២៤​នាក់​) ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×