Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​កាច់ ពី​បទ​ឆរ​បោក​ប្រាក់​ចំនួន​៨៩៥០០​ដុល្លារ រឿង​រត់​ការ​ចូល​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ​

spot_img

​​ខេត្ត​ប៉ៃលិន​៖ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​យក​ទៅ​រត់​ការ​ចូល​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ ហើយ​បញ្ជូន​ជនសង្ស័យ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​។​

​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ ការិរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ទទួល​ជនសង្ស័យ​ចំនួន​១​នាក់ ពី​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ មានឈ្មោះ អេង ឡុង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​កាច់ រស់នៅ​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ជនរងគ្រោះ​ឈ្មោះ គង់ ស្រី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេ​ភូមិ​អូរ​រអិល រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ក្រោយពី​ការសួរនាំ​ជនសង្ស័យ​បាន​ទទួលស្គាល់​និង​សារភាពថា ខ្លួន​បាន​ទទួល​ប្រាក់​ពី​ឈ្មោះ គង់ ស្រី​ចំនួន ៨៩.៥០០$ (​ប្រាំបី​ម៉ឺន​ប្រាំបួន​ពាន់​ប្រាំ​រយ​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​គត់​) ស្មើ​ចំនួនៈ​៤៩​នាក់​ដើម្បី​រត់​ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ខេត្ត​ប៉ៃលិន​។ ចំពោះ​ប្រាក់​ទាំងនោះ​ជនសង្ស័យ​បាន​យក​ទៅ​លេង​ល្បែង និង​ផឹកស៊ី​អស់ហើយ​។​

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ធ្វើ​ការឃាត់ខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×