Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍ ឆ្លើយតប​ទៅនឹង​សេចក្តីប្រកាស​របស់​សហ​ភាព​អឺរ៉ុប ស្តី​ពី​ការអនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ និង​ស្តីពី​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ឆ្លើយតប​ទៅនឹង​សហភាព​អឺរ៉ុប ស្តី​ពី​ការអនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ (EBA) សម្រាប់​ទំនិញ​របស់​កម្ពុជា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការសម្រេចចិត្ត​នេះ ថា​ជា​ភាព​អយុត្តិធម៌​បំផុត ព្រោះ​នេះ​បង្ហាញឲ្យឃើញថា សហភាព​អ៊ឺរ៉ុប​បាន​បដិសេធ​ដោយ​ចំហរ អំពី​វឌ្ឍនភាព​គួរឲ្យកត់សម្គាល់ ដែល​ប្រទេស​កម្ពុជា សម្រេចបាន ទោះបី​រងគ្រោះ​ដោយ​សោកនាដកម្ម​កន្លងមក​ថ្មីៗ​នេះ​យ៉ាងណា​ក៏ដោយ ក្នុង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ជាច្រើន ដែល​ត្រូវបាន​ផ្សារ​ភ្ជាប់​នឹង​កម្មវិធី​នេះ ជាពិសេស​នៅក្នុង​វិស័យ​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី​។​

​រាជរដ្ឋាភិបាល​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​របាយការណ៍​បេសកកម្ម​របស់​សហភាព​អឺរ៉ុប កាលពី​ខែ​កក្កដា​កន្លងទៅ​។ រាជរដ្ឋាភិបាល​មាន​ការខកចិត្ត ចំពោះ​កង្វះ​តម្លាភាព​របស់​សហភាព​អឺរ៉ុប ដែល​មិន​បាន​បង្ហាញ​នូវ​ខ្លឹមសារ​នៃ​របាយការណ៍​នោះ ដែល​សហភាព​អឺរ៉ុប បាន​យក​ធ្វើជា​មូលដ្ឋាន​នៃ​សេចក្តីសម្រេច​ចិត្ត​លំអៀង​របស់ខ្លួន​។​

​សូមបញ្ជាក់​ថា សហភាព​អឺរ៉ុប កំពុង​អនុវត្ត​ដំណើរការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ។ អាស្រ័យហេតុនេះ នៅថ្ងៃនេះ លោកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប និង​រូបខ្ញុំ (Cecilia Malmström ស្នងការ​ពាណិជ្ជកម្ម​ស​ហ​ភាព​អឺរ៉ិប​)​បាន​ជូនដំណឹង​ដល់​កម្ពុជា​ថា​យើង​កំពុងតែ​អនុវត្ត​ដំណើរការ​សម្រាប់​ការដកហូត​នូវ​ការអនុគ្រោះ​អ្វីៗ​ទាំងអស់​លើកលែងតែ​សព្វាវុធ​(Everything But Arms or EBA)​។ ដោយ​គ្មាន​ការកែលម្អ​ច្បាស់លាស់​និង​ជា​ភស្តុតាង​ជាក់ស្តែង​នៅ​នឹង​មូលដ្ឋាន ដំណើរការ​នេះ​នឹង​នាំទៅរក​ការព្យួរ​នៃ​ការអនុគ្រោះ​ពាណិជ្ជកម្ម​ដែល​ពួកគេ​ទទួលបាន​នា​ពេលបច្ចុប្បន្ន​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

​សូម​អាន​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖

spot_img
×