Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនត្រូវ​បរិភោគ​ប៉េងប៉ោះ​ជាមួយ​អាហារ​ប៉ុន្មាន​មុខ​ខាងក្រោម​នេះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​តម្រងនោម​

spot_img

​ស្ត្រី​មេផ្ទះ​គួរ​ចងចាំ​នូវ​អាហារ​ដែល​អ្នក​ដាច់ខាត​មិនត្រូវ​គួបផ្សំ​ជាមួយ​ប៉េងប៉ោះ ដើម្បី​បញ្ចៀស​បាត់បង់​ជីវជាតិ និង​ថែមទាំង​គ្រោះថ្នាក់​ដល់​តម្រងនោម ។​

១- ប៉េង​បោះ និង​ដំឡូងជ្វា​

​ពេល​គួបផ្សំ​ជាមួយគ្នា ប៉េងប៉ោះ​និង​ដំឡូងជ្វា​អាច​បង្ក​រោគសញ្ញា​ដូចជា​ចង់​ក្អួត​, ឈឺពោះ​, រាករូស និង​កកើត​ក្រួសតម្រងនោម ។​

២- ប៉េងប៉ោះ និង​ត្រសក់​

ប៉េងប៉ោះ​សម្បូរ​វីតាមីន C, តែ​ត្រសក់​ផ្ទុក​អង់​ហ្ស៊ី​ម​មួយ និង​បំផ្លាញ​បរិមាណ​វីតាមីន C ធ្វើ​ឲ្យ​ថយ​តម្លៃ​ជីវជាតិ​របស់​ប៉េងប៉ោះ ។​

៣- ប៉េងប៉ោះ និង​ការ៉ុត​

ក៏ដូចជា​ត្រសក់​ដែរ​, ការ៉ុត​មាន​ផ្ទុក​អង់​ហ្ស៊ី​ម​មួយ​អាច​បន្ថយ​វីតាមីន C ក្នុង​ប៉េងប៉ោះ ។ ទោះបី​វា​មិន​ផលិត​ជាតិពុល តែ​វា​ធ្វើ​ឲ្យ​បាត់​តម្លៃ​ជីវជាតិ ។​

៤- ប៉េងប៉ោះ និង​ថ្លើម​ជ្រូក​

ជាតិ​ស្ពាន់​និង​ដែក មាន​ក្នុង​ថ្លើម​ជ្រូក អាច​អុកស៊ីតកម្ម​វីតាមីន C ទៅជា​អាស៊ីត dehydroascorbic និង​ធ្វើ​ឲ្យ​បាត់​តម្លៃ​ជីវជាតិ​របស់​ប៉េងប៉ោះ ហេតុ​នោះ​អ្នក​មិនគួរ​ចម្អិន​ប៉េងប៉ោះ​រួមជាមួយ​ថ្លើម​ជ្រូក ។​

៥- ប៉េងប៉ោះ និង​ដំឡូងបារាំង​

ដំឡូងបារាំង​ផលិត​បរិមាណ​ដ៏​ធំ​មួយ​នៃ​អាស៊ីត Clohidric ក្នុង​ផ្លូវ​រំលាយ​អាហារ ។ ប៉េងប៉ោះ​បង្កើត​សារជាតិ​មួយ​មិន​រលាយ​ក្នុង​បរិស្ថាន​អាស៊ីតខ្លាំង​, អាស្រ័យ​ហេតុ​នោះ ប្រសិន​គួបផ្សំ​គ្នា អាច​បង្ក​ជា​ជំងឺ​ពិបាក​រំលាយ ៕ សូ​យ​ន​

spot_img
×