Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ជាង​៤០០​នាក់ បាន​ធ្វើដំណើរ​តាម​រថយន្ត​ក្រុង​មិន​គិត​ប្រាក់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ នា​វេទិកា​៧​មករា ក្រុងព្រះសីហនុ មាន​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់ បាន​មក​ទទួល​សេវា​ធ្វើដំណើរ​តាមរយៈ រថយន្ត​ក្រុង​មិន​គិត​ប្រាក់​ចំនួន ១០​គ្រឿង របស់​សម្តេច​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​។ សេវា​ដឹកជញ្ជូន​មិន​គិតថ្លៃ​នេះ គឺ​បំរើ​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ ចេញពី​ក្រុង​ព្រះសីហនុ ឆ្ពោះ​ទៅកាន់​កន្លែង​ធ្វើការ លំនៅដ្ឋាន ដើម្បី​ប្រកប​របរ​អាជីវកម្ម របស់​ខ្លួន​វិញ បន្ទាប់ពី​បាន​ធ្វើដំណើរ​ចូល​មក​កម្សាន្ត ឬ​ទស្សនា​ខេត្ត​ព្រះសីហនុ នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ទ​ឆ្នាំនេះ​។​

មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យដឹងថា សេវា​ដឹកជញ្ជូន​មិន​គិតថ្លៃ ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺជា​ការគិតគូរ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​រៀបចំ សេវា​ដឹកជញ្ជូន​រថយន្តក្រុង​ខាងលើនេះ ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ​។​
​កាលពី​ព្រឹក​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ នៅ​មុន​ពេល​រថយន្តក្រុង​ដឹក​អ្នកដំណើរ ចាកចេញ​ពី​ចំណត នា​វេទិកា ៧​មក​ករា ស្ថិត​ចំ​កណ្តាល​ក្រុងព្រះសីហនុ គេ​សង្កេតឃើញ​វត្តមាន ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រីក្រោមឱវាទ នៃ​រដ្ឋបាល​ខេត្ត​នេះ បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​អ្នកបើកបរ​រថយន្តក្រុង ទាំង​១០​គ្រឿង និង​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​ដឹកជញ្ជូន​តាម​រថយន្ត​ក្រុង​មិន​គិតថ្លៃ ចាកចេញ​ពី​ក្រុងព្រះសីហនុ ដើម្បី​វិលត្រឡប់​ទៅកាន់​លំនៅឋាន​របស់​ខ្លួន​វិញ​។​

មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បានឲ្យដឹងថា រថយន្តក្រុង​ដឹកជញ្ជូន​មិន​គិតថ្លៃ នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ចេញ​ដំណរ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ គឺជា​ជើង​ដឹកជញ្ជូន​ចុងក្រោយ ចេញពី​ក្រុង​ព្រះសីហនុ ឆ្ពោះ​ទៅកាន់​គោលដៅ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ឬ​គោលដៅ​រាជធានី​ភ្នំពេញ ដោយ​នៅ​ពេល​រសៀល មិន​មាន​សេវា​ដឹក​ជញ្ជូន​នេះ​ទៀត​ទេ​៕ ដែន សីមា​

spot_img
×