Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ប្រុស​ស្រី​២​នាក់ បាន​លង់ទឹក​ស្លាប់ ពេល​ចុះ​លេង​ទឹក​ទំនប់​០១​មករា​

spot_img

​កំពង់ធំ​៖ នៅ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​មនុស្ស លង់ទឹក​ស្លាប់​ចំនួន​២​លើក បណ្តាលឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។​

​ករណី​ទី​១​នៅវេលា​ម៉ោង​១២និង៣០​នាទី ស្ថិត​នៅ​ចំណុច​បង្ហៀរ​ទំនប់​០១​មករា ភូមិ​តា​ភោក ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍​។ ជនរងគ្រោះ​មានឈ្មោះ ប៉ាង ចាន់​នាថ ភេទ​ស្រី អាយុ ១៤​ឆ្នាំ ដោយ​មូលហេតុ ជនរងគ្រោះ​បាន​ចុះ​លេង​ទឹក​ទំនប់​០១​មករា​បណ្តាល​ឲ្យ​លង់​ស្លាប់​។​

​ករណី​ទី​២ នៅវេលា​ម៉ោង​១៣និង៣០​នាទី ស្ថិតនៅ​តំបន់​អូរ​មាន ភូមិព​ពឹង ឃុំ​មាន​ជ័យ ស្រុក​សណ្តាន់​។ ជនរងគ្រោះ​មានឈ្មោះ កូប ពៅ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ដោយ​មូលហេតុ ចុះ​លេង​ទឹក​ទំនប់​បណ្តាល​ឲ្យ​លង់​ស្លាប់​។​

​ក្រោយ​ពី​គ្រូពេទ្យ​និង​សមត្ថកិច្ច​ជំនាញ ធ្វើ​កោសល​វិច័យ​បញ្ជាក់ថា សព​ពិតជា​បាន​លង់ទឹក​ស្លាប់ ពិតប្រាកដ​មែន ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×