Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​អគ្គលេខាធិការ​អាស៊ាន សុរិន ពិត​សុវណ្ណ ទទួល​មរណៈភាព នៅ​វ័យ ៦៨​ឆ្នាំ​

spot_img

​អតីតរដ្ឋមន្ត្រី​ការបរទេស​ថៃ និង​អគ្គលេខាធិការ​អាស៊ាន លោក សុរិន ពិត​សុវណ្ណ បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ម្សិលមិញ នៅ​វ័យ ៦៨​ឆ្នាំ ដោយ​រោគ​គាំងបេះដូង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​ភ្នាក់ងា​រសារ​ព៌តមាន​ចិន Xinhua​។​

​លោក សុរិន បាន​ដួល​ខណៈពេល​លោក​កំពុង​រៀបចំ​ឡើង​និយាយ​នៅ​សន្និបាត Halal ឆ្នាំ ២០១៧ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ គាត់​ត្រូវបាន​គេ​ប្រញាប់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Ramkhamhaeng កន្លែង​ដែល​លោក​ត្រូវបាន​គេ​ប្រកាស​ថា ទទួល​មរណៈ​។​

​ប្រវត្តិ​សិក្សា និង​ការងារ​

​លោក សុរិន កើត​នៅ​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៤៩ នៅ​ស្រុក​មង ខេត្ត​ណា​ខុន ស៊ី ថាំ​មា​រ៉ា​ត (Nakhon Si Thammarat)​។ លោក​បាន​បញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​ន​យោ​បា ពី​សកល​វិទ្យាល័យ Claremont ក្នុង​រដ្ឋ​កាលីហ្វ​ញ៉ា ក្នុង​ឆ្នាំ ១៩៧២ និង​បាន​បញ្ជប់​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ នៅ​សកល​វិទ្យាល័យ Harvard​។​

​លោក​បាន​ចូលធ្វើ​នយោបាយ​ក្នុង​ឆ្នាំ ១៩៨៦ ដោយ​ធ្វើ​ជា​បេក្ខជន​របស់​គណបក្ស​អ្នកប្រជាធិបតេយ្យ និង​បានឈ្នះ​អាសនៈ​នៅក្នុង​ស្រុក​កំណើត​របស់​លោក គ្រប់​ការ​បោះឆ្នោត​ពី​ឆ្នាំ ១៩៨៦ ដល់ ២០០៥​។​

​លោក សុរិន​គឺជា​អនុ​រដ្ឋមន្ត្រីការបរទេ​សចាប់​ពី​ឆ្នាំ ១៩៩២ ដក់​ឆ្នាំ ១៩៩៥ និង​បាន​ឡើង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចាប់ពី​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ ២០០១ ដែល​នៅ​ពេល​នោះ​មាន​នាយករដ្ឋមន្ត្រី​ឈ្មោះ Chuan Leekpai​។ លោក គឺ​ជា​ប្រជាជន​ថៃ​ដំបូងបង្អស់​ដែល​បាន​ក្លាយជា​អគ្គលេខាធិការ​អាស៊ាន ដែល​លោក​បាន​កាន់​តំណែង​នេះ​នៅក្នុង​ទីក្រុង​ចា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ឆ្នាំ​២០០៨ សំរាប់​មួយ​អាណិត្ត​រយៈពេល ៥​ឆ្នាំ មុន​ពេល​ចូលរួម​ម្តង​ទៀត​ជាមួយនឹង​គណបក្ស​អ្នក​ប្រជា​ជិបតេ​យ្យ​។​

​ពិធី​បុណ្យសព​របស់​លោក​កំពុង​ប្រព្រឹត្តិ​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ខេត្ត​ណុន​ថា​បុរី​៕ សុភ័ក្ត្រ

spot_img
×