Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃើញ​មនុស្ស​២​នាក់​លង់ទឹក​ស្លាប់ ក្នុង​ស្រុក​ទ្រាំង​

spot_img

​ខេត្តតាកែវ ៖ បុរស់​២​នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ក្នុង​ទឹក​ស្លាប់ ក្នុង​ថ្ងៃ​តែមួយ តែ​កន្លែង​ផ្សេងគ្នា កើតឡើង​កាលពី​ព្រឹក ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨​ក្នុង​ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​ករណី​ទី​១. បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កើតឡើង​កាលពី​៧​ព្រឹក ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ភូមិ​ព្រៃ​សណ្តែក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ជនរងគ្រោះ​មានឈ្មោះ​ទូច ភក្តី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ មាន​ស្រុកកំណើត នៅ​ឃុំ​ថ្ម​ដូន​ពៅ ស្រុក​ថ្មបាំង ខេត្ត​កោះកុង សព្វថ្ងៃ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ មូលហេតុ​ដោយ​ជនរងគ្រោះ បាន​ដើរ​ទៅ​ដាក់មង នៅ​វាលស្រែ រួច​បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ដី ដែល​មាន​ជម្រៅ​៤​ម៉ែត្រ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ រួម​នឹង​លោកគ្រូ​ពេទ្យ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​បាន​ធ្វើ​កោសល្យវិច័យ​លើ​សាកសព ដោយ​មិន​មាន​ស្លាកស្នាម​អ្វី​ឡើយ ជំនាញ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។​

​ករណី​ទី​២៖ បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កើតឡើង កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល ស្ថិត​នៅ​ស្រះ​ទឹក​វត្ត​ត្រពាំង​ធំ ក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ​។ ជនរងគ្រោះ​ឈ្មោះ​ជួន ជៀម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ រស់នៅ​ភូមិ​ព្រៃ​ផ្អាវ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ មុខរបរ​កសិករ​។ នៅ​មុនពេល​កើតហេតុ នៅ​យប់​ថ្ងៃទី​៨ ខែតុលា នៅក្នុង​វត្ត​ត្រពាំង​ធំ មាន​ចាក់​បាស់​រាំលេង​។ ពេល​នោះ​ជន​រង​នឹង​បក្ខពួក បាននាំគ្នា​ទៅ​លេង​វត្ត រួច​ក៏​មាន​ទំនាស់​ដេញ​វាយ​គ្នា ជាមួយ​និង​ក្រុម​ម្ខាង​ទៀត មិន​ស្គាល់​អត្តសញ្ញាណ ធ្វើឲ្យ​ជនរងគ្រោះ ភ័យ​រត់​ទៅ​ចុះ​ពួន​ក្នុង​ត្រពាំងទឹក​។

នៅ​យប់​ថ្ងៃទី​៩ ខែតុលា បានទទួល​ពាក្យបណ្តឹង​ផ្ទាល់មាត់ ពី​អ​នា​ព្យាបាល​ជនរងគ្រោះ ថា​បាន​បាត់​កូន ពេល​មក​លេង​បុណ្យ​ភ្ជុំបិណ្យ​នៅ​វត្ត​ត្រពាំងធំ លុះ​ព្រឹក​ថ្ងៃទី​១០ ខែតុលា សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​រងគ្រោះ ប្រទះឃើញ​ស្លាប់​អណ្តែត​នៅ​ក្នុង​ស្រះ​ទឹក​វត្ត​ត្រពាំង​ធំ​។ ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ ការិយាល័យ​បច្ចេកទេស និង​ចក្ខុ​វិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ រួម​នឹង​គ្រូពេទ្យ បាន​ធ្វើ​កោសល្យវិច័យ​សាកសព ដោយ​ពុំ​ឃើញ​មាន​របួស​ស្នាម​អ្វី​។ មន្ត្រី​ជំនាញ បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ ដោយ​កាលង់​ទឹក​ប្រាកដ​មែន​។ ករណីនេះ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង កំពុង​បន្ត​ធ្វើ​ការស្រាវជ្រាវ រក​បក្ខពួក​ទាំង​២​ក្រុម ដែល​បង្ក​ឲ្យមាន​ករណី​នេះ​កើតឡើង ដើម្បី​កសាង​សំណ​។​រឿង​តាម​នីតិវិធី​៕​ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×