Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្លាប់នៅនឹងកន្លែង ដោយរថយន្តធុនធំបើកកិន ពេលដួលម៉ូតូ

spot_img

សៀមរាប ៖ សមត្ថកិច្ចស្រុកពួក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និង ម៉ូតូ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុច​ចន្លោះគីឡូម៉ែត្រលេខ៣២៦និង៣២៧ ក្នុងទឹកដីភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចស្រុកពួក បានឲ្យដឹងទៀតថា មុនពេលកើតហេតុ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-1188 សណ្ដោងរ៉ឺម៉កពណ៌ខៀវ 4A-0105 បើកបរដោយឈ្មោះ ផុន ម៉េងស្រ៊ី ភេទប្រុស អាយុ ២៣ឆ្នាំ មុខ​របរបើកបរ រស់នៅភូមិជ្រួស ឃុំចក ស្រុក​​អូររាំងឪ ខេត្តកំពង់​ចាម បើកបរមកពីទិសខាងលិចទៅទិសកើត ដឹកដំឡូងមីចំនួន២៧តោន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយ​ពីកើតហេតុ រីឯម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខសៀមរាប 1Y-5509 បើកបរដោយឈ្មោះ ឆៃ រ៉ាដឿង ភេទ​​ប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប បានទទួលរងគ្រោះស្លាប់ នៅនឹងកន្លែងកើតហេតុ មុខរបរ​ជាងសំណង់ បើកបរមកពីទិសខាងកើតទៅទិសខាងលិច ។

មូលហេតុដែលបង្កឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរនេះ គឺអ្នកបើកបរម៉ូតូ បានបើកវ៉ារថយន្ត១បាំងកន្លះ មិនស្គាល់អត្តសញ្ញាណ បានរេចង្កូត ហើយបើកបុកពីមុខ និងចូលក្រោមរថយន្តធុនធំ ដឹកដំឡូងមី ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញស្រុកពួក បានចុះទៅពិនិត្យ និងធ្វើការវាស់វែងនិងដកហូតវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តនីតិវីធីបន្ត ៕ ដោយ ៖ បញ្ញាស័ក្តិ

   

spot_img
×