Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​សិក្សា​យ៉ាង​លំអិត​មុន​នឹង​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស ឬ​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​ប្រសព​ច្រមុះជ្រូក​ក្បាលថ្នល់​

spot_img

ភ្នំពេញ​៖ ដោយសារ​ស្ថានភាព​ចរាច​រណ៍ ក្នុង​រាជធានី​ភ្នំពេញ នាពេល​បច្ចុប្បន្ន​នេះ មាន​ការកកស្ទះ កាន់តែ​ខ្លាំង​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នោះ​រដ្ឋបាល​រាជធានី និង​ជំនាញ​ពាក់ព័ន្ធ បាន​និង​កំពុង​ប្រឹងប្រែង​រក​ដំណោះស្រាយ ដើម្បី​ឱ្យ​ស្ថានភាព​ចរាច​រណ៍​មាន​ភាពប្រសើរឡើង​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ដោយ​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចូលរួម ដើម្បី​ពិភាក្សា និង​ពិនិត្យ​លទ្ធភាព កែសម្រួល​ប្រព័ន្ធ​ចរាចរ នៅ​ច្រមុះជ្រូក​ស្ពាន​អាកាស​ក្បាលថ្នល់ ដែល​សព្វថ្ងៃ​កំពុង​ជួបប្រទះ​បញ្ហា​កកស្ទះ​ជាប្រចាំ​។​

​លោក ម៉េត មាស​ភ័ក្តី អ្នក​នាំពាក្ស​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅក្រោយ​កិច្ចប្រជុំ​នេះ​ថា “​ដោយសារ​កំណើន​របស់​ប្រជាជន និង កំណើន​នៃ​មធ្យោបាយ ធ្វើ​ដំណើរ​មាន​ការកើនឡើង​ឥតឈប់ឈរ ការកកស្ទះ​ចរាច​រណ៍​នៅ​តំបន់​ក្បាលថ្នល់ មាន​ការកកស្ទះ​ជា​ប្រចាំ ជាពិសេស នៅ​ចំណុច​ប្រសព​រវាងផ្លូវ​ព្រះមុនីវង្ស ផ្លូវ​២៧១​និង​ផ្លូវ​៦០​ម៉ែត្រ​។​

​ដោយ​មើលឃើញ​ស្ថានភាព​បែប​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​គិតគូរ ពី​លទ្ធភាព ក្នុង​ការកសាង ឬ សម្រួល​ចរាចរណ៍ ដែល​គ្រោង​នឹង​អាច​កសាង​ស្ពាន​អាកាស ឬ​ផ្លូវ​ក្រោម​ដី នៅ​តំបន់​នោះ​។ យ៉ាងណា​មុននឹង​ឈាន​ទៅ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់នោះ ត្រូវការ​ពិនិត្យ និង​ពិភាក្សា​គ្នា ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី ធ្វើឱ្យ​តំបន់​នោះ​មិន​ឱ្យមាន​ការកកស្ទះ​បន្តទៀត​។​

​លោក ម៉េត មាស​ភ័ក្តី បញ្ជាក់ទៀតថា ក្នុង​កិច្ចប្រជុំ​នោះ​ដែរ មន្ត្រី​ជំនាញ​ក៏បាន​លើកឡើង​ពី​ជម្រើស​មួយ​ចំនួន ទៅតាម​ទិស​ប្រសព​ពី​ផ្លូវ​ណា​មួយ ដើម្បី​អង្គប្រជុំ​ធ្វើការ​ពិភាក្សា​គ្នា​ឱ្យបាន​ហ្មត់ចត់ ដើម្បី​ឱ្យ​ការងារ​នោះ​រឹតតែ​ច្បាស់លាស់ ពិសេស គិត​ពី​ផលប៉ះពាល់ ព្រោះថា នៅ​ទីតាំង​នោះ បើ​កសាង​ស្ពាន​អាកាស ឬ ផ្លូវ​ក្រោម​ដី វា​អាច​នឹង​មាន​ផលប៉ះពាល់​ជា​មួយ បណ្តាញ​អគ្គិសនី ក៏ដូចជា​បណ្តាញ​ទឹក​ក្រោម​ដី​ផង​ដែរ​។ ដូច្នេះ​ទាមទា​ឱ្យមាន​ការគិតគូរ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុននឹង​សម្រេច​កសាង​។​

​ជាមួយគ្នា​នោះ លោក​អភិបាល ក៏​បាន​ចាត់​ឱ្យ​អភិបាលរង​មួយចំនួន រួម​ជាមួយ​មន្ទីរ​ជំនាញ ពិនិត្យ ពិភាក្សា​លើ​ការងារ​បច្ចេកទេស​បន្ថែ​ម​ទៀត ដោយ​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ពី​លំហូរ​ចរាចរ​នៅ​តំបន់​នោះ ដែល​កំពុង​មាន​ការកកស្ទះ ហើយ​ក៏​គិតគូរ​ផងដែរ អំពី​លទ្ធភាព ធ្វើ​ការរំដោះ​ចរាចរ​បណ្តោះអាសន្ន មុន​ពេល​គម្រោង​នេះ ចាប់ផ្តើម​ដំណើរការ​ការដ្ឋាន​។​

​គួរបញ្ជាក់​ថា ជា​គម្រោង​របស់​រាជធានី​ភ្នំពេញ នៅ​រាជធានី​ភ្នំពេញ នឹង​ស្ពាន​អាកាស​អាកាស​២​កន្លែង​ទៀត ដោយ​ទី​១​មាន​ទីតាំង​នៅ​រង្វង់​ចោមចៅ ស្ថិតនៅ​ក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​មួយ​កន្លែង​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​៦០​ម៉ែត្រ​(​ផ្លូវ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​)​កែង​នឹង​ផ្លូវ​២៧១ ជាប់​ព្រំប្រទល់​ខណ្ឌចំការមន​និង​ខណ្ឌ​មានជ័យ ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ធ្វើ​ចរាចរណ៍ បាន​ដោយ​សុវត្ថិភាព និង​មិន​មាន​ការកកស្ទះ​ចរាច​រណ៍ ៕ ដោយ​៖​កូឡាប​

 

spot_img
×