Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជិះ​កង់​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន រថយន្តដឹក​ស្រាបៀរ​​១​គ្រឿង​បើក​មកពី​ក្រោយ​យ៉ាង​លឿន ចាប់​ហ្វ្រាំង​គេច​ភ្លាមៗ​បណ្តាល​ឲ្យ​ក្រឡាប់​កិន​ទាំង​កម្រោល (​វីដេអូ​)

spot_img

​នេះ​ជា​វីដេអូ​មួយ​បង្ហាញ​ឲ្យ​ឃើញ​ខណៈពេលដែល​អ្នកជិះ​ម៉ូតូ​អគ្គិសនី​ម្នាក់ ត្រូវបាន​សម្លាប់​គួរ​ឲ្យ​អាសូរ​បំផុត ដោយ​រថយន្ត​ធុន​ធំ​១​គ្រឿង ដែល​បាន​ក្រឡាប់ និង​កិន​ពីលើ​ទាំង​កម្រោល ស្ថិតនៅលើ​ដងផ្លូវ​មួយកន្លែង នៅក្នុង​ប្រទេស​ចិន ។​

​តាមរយៈ​វីដេអូ បុរស​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ដល់​កន្លែងកើតហេតុ ក៏បាន​បត់​ឆ្លងផ្លូវ​ភ្លាមៗ​ពុំ​ប្រុងប្រយ័ត្ន ស្រប​ពេលដែល​រថយន្ត​ធំ​១​គ្រឿង ចូល​មកដល់​ក្នុង​ល្បឿន​ដ៏​លឿន ចាប់​ហ្វ្រាំង​គេច​ពី​ការបុក​ភ្លាមៗ បណ្តាល​ឲ្យ​រ៉េ​ក្រឡាប់​ពីលើ​អ្នកជិះ​កង់​នោះ​ទាំង​កម្រោល​តែម្តង ។​

​រថយន្ត​នោះ​ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា បាន​ក្រឡាប់​ចាក់ចោល​ដបស្រាបៀរ​បែក​រ៉ា​យ​ប៉ាយ​នៅលើ​ដងផ្លូវ​តែម្តង ។ ខណៈ​ជនរងគ្រោះ​ពុំ​ត្រូវបាន​រាយការណ៍​ឲ្យ​ដឹងថា​ស្លាប់ ឬ រងរបួស​ធ្ងន់ធ្ង​រយ៉ា​ង​ណា​នោះទេ ៕

ដោយ​៖ ឧ​ត្ត​ម​

ប្រភព៖ Liveleak

spot_img
×