Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្អ​ទេ ច្បាប់​ថ្មី​នេះ​របស់​ភូមា ៖ បើ​ជ្រុល “​ធ្វើឲ្យ​” សង្សារ​មាន​គភ៌ ហើយ​ពុំ​ព្រម​រៀបការ​គឺ​…​គុក ៧​ឆ្នាំ​!

spot_img

​តាម Daily Mail ពង្រាង​ច្បាប់​មួយ​សម្រាប់​បុរស​នៅ​ប្រទេស​នេះ បាន​ដាក់​ទណ្ឌកម្ម​ដោយ​ជាប់ពន្ធនាគារ ៧​ឆ្នាំ ប្រសិន​ហ៊ាន​បដិសេធ​មិន​ព្រម​រៀបការ​នឹង​នារី​ដែល​មាន​កូន​របស់​ខ្លួន​ក្នុង​ផ្ទៃ​ទេ ។​

​លោក Naw Tha Wah នាយក​ស្ថាប័ន​សុខមាលភាព​សង្គម​ភូមា​ប្រាប់ AFP ថា ៖ “​យើងខ្ញុំ​កំពុង​ពង្រាងច្បាប់​ថ្មី​មួយ ដើម្បី​ការពារ​ស្ត្រី ការពារ​ពួកគេ​ឲ្យ​ចាក​ផុត​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ។ ស្ត្រី​អាច​ប្តឹងតវ៉ា ប្រសិន​ពួក​គេ​រង​ការគំរាមកំហែង​ធ្វើបាប មិន​បាន​រៀបការ​ក្រោយ​ការរួមរស់​គ្នា​១​រយៈ​…​។ យើង​បាន​ត្រៀម​ការពារ​ពួកគេ​តាមរយៈ​អំណាច​នៃ​ច្បាប់ ។​

​លោក New Tha Wah សង្កត់ធ្ងន់​ថា ៖ “…​នឹង​មាន​ទណ្ឌកម្ម​ជាក់លាក់ សម្រាប់​បុរសៗ​ដែល​បាន​ធ្វើឲ្យ​ដៃគូ​របស់ខ្លួន មានគភ៌​ហើយ​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​គេច​ពី​មង្គលការ -​ការទទួលខុសត្រូវ​ចំ​ពោះ “​កូន​” របស់ខ្លួន ដែល​ស្ថិត​ក្នុង​ផ្ទៃ​របស់​ដៃគូ ។ នេះ​ជា​ការព្រមាន​ដល់​បុរស​ព្រាននារី​ទាំងឡាយ ។​

​រដ្ឋសភា​ភូមា

​រដ្ឋមន្ត្រី Naw Tha Wah នៅ​បានឲ្យដឹងថា ក្រោយ​សភា​អនុម័ត​ច្បាប់​នេះ គេ​នឹង​បន្ត​ពង្រាងច្បាប់ ប្រឆាំង​នឹង​ហិង្សា​ក្នុង​គ្រួសារ ព្រម​ទាំង​ការ “​រំខាន​ផ្លូវភេទ​នៅ​ស្ថាប័ន​សាធារណៈ​” ៕ លី​សា​

spot_img
×