Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រីៗ​ឈ្លោះ​គ្នា​សាហាវ​មែន​! មិត្តភក្តិ​ខាំ​ស្លឹកត្រចៀក​មិត្តភក្តិ​ឯងដាច់​ដ៏​រន្ធត់ ក្នុង​ជម្លោះ​រឿង​ដ៏​មិន​នឹកស្មាន​នេះ (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​រន្ធត់​មួយ ដែល​ស្ត្រី​ម្នាក់​បាន​ខាំ​ហែកហួរ​ស្លឹកត្រចៀក​មិត្តភក្តិ​របស់ខ្លួន​យ៉ាង​សាហាវ នៅក្នុង​អំឡុង​ជម្លោះ​មួយ ស្ថិតក្នុង​ហាង Kebab បន្ទាប់ពី​ចេញ​ដើរលេង​ជាមួយគ្នា​នៅ​យប់​មួយ ។​

​ស្ត្រី​ម្នាក់​ឈ្មោះ Victoria Burgess អាយុ ២៧ ឆ្នាំ បាន​ខាំ​កកេរ​ស្លឹកត្រចៀក​មិត្តភក្តិ​ស្រី​របស់​នាង​ឈ្មោះ Jenna Edwards នៅក្នុង​ជម្លោះ​រឿង​លុយកាក់ នៅក្នុង Newport, South Wales កាលពី​ថ្ងៃទី​៦ មេសា កន្លងទៅ ។​

​ពួកគេ​ទាំងពីរ​ត្រូវ​បានឃើញ​ចេញ​ដើរលេង​យប់​ផឹកស៊ី​ជាមួយគ្នា មុនពេល​កើត​ជម្លោះ​នឹង​គ្នា​ដ៏​ខ្លាំងក្លា ឈានដល់​ប្រើ​អំពើហិង្សា​ដ៏​សាហាវ​ពុំ​នឹកស្មាន​បែបនេះ នៅក្នុង​ហាង Kebab ។​

Edwards បន្ទាប់មក ត្រូវបាន​ទាត់​ធាក់​បន្ថែម ខណៈ​អង្គុយ​នៅលើ​កម្រាល​ឥដ្ឋ ពោរពេញ​ដោយ​ឈាម ។

Edwards បន្ទាប់មក ក៏បាន​រកឃើញ​បំណែក​នៃ​ស្លឹកត្រចៀក​របស់​នាង នៅលើ​កម្រាល ហើយ​បាន​រើស​វា​ឡើង មុនពេល​ទម្លាក់​វា​ចុះដី​វិញ ព្រោះតែ​នាង​មានការ​ស្លុតរន្ធត់​ខ្លាំងពេក ។ នេះ​បើ​យោងតាម​តុលាការ Newport Crown បាន​ឲ្យ​ដឹង ។​

​តាមរយៈ​វីដេអូ Edwards អាច​ត្រូវ​បានលឺ​ស្រែក​ឡើង​ក្នុង​ភាព​ដ៏​ឈឺចាប់ និង​ស្រែកថា «Victoria ថយ​ចេញទៅ​» ខណៈ​ឆ្មេ​ញ​របស់​នាង​កំពុង​ខាំ​ស្លឹកត្រចៀក​របស់ Edwards ។​

​តុលាការ Newport Crown បាន​និយាយថា បំណែក​ត្រចៀក​របស់ Edward ត្រូវ​បានដាក់​ក្នុង​ទូរ​ទឹកកក នៃ​ហាង kebab ដើម្បី​វា​អា​ចត​ភ្ជាប់​វិញ តាមរយៈ​ការវះកាត់ ។​

មុខរបួសរបស់នាង​ ត្រូវបាន​ព្យាបាល​ជាមួយ​សត្វឈ្លើង ។

​សូមបញ្ជាក់ថា Victoria ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ភ្លាម និង​ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​រយៈពេល ៤ ឆ្នាំ ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ firenewsfeed​

spot_img
×