Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលា​វិទ្យាល័យ​ ហ៊ុន ​សែន ​សម្ភះ​បុរៈ​ ៧​នាក់ ដួលសន្លប់ ក្នុង​បន្ទប់រៀន​

spot_img

​ក្រចេះ​៖​សិស្សសាលា​រៀន​នៅ​ថ្នាក់​ទី​១០ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ចំនួន​៧​នាក់ បាន​ដួលសន្លប់ ក្នុង​បន្ទប់រៀន​ជាមួយគ្នា នៅ​ព្រឹក​ថ្ងៃទី​១ ខែ​ធ្នូ​នេះ​។​

​លោក​វរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាល​ស្រុក​សំបូរ បានឲ្យដឹងថា ក្រោយ​ចាត់​បញ្ជូន​នាំមក​សង្គ្រោះ​ភ្លាមៗ​ពី​លោកគ្រូ​អ្នកគ្រូ និង​កម្លាំង​នគរបាល​នៅ​និង​មណ្ឌល​សុខភាព​ស្រុក យុវតី​ជា​សិស្ស​ទាំង​ចំនួន​៧​នាក់ ដែល​ជា​សិស្ស​រៀន​ជាមួយគ្នា​ក្នុង​ថ្នាក់​ទី​10A នៃ​វិទ្យាល័យ​ហ៊ុន​សែន​សម្ភះ​បុរៈ ត្រូវ​បាន​ធូរស្រាល និង​បាន​ត្រឡប់​ទៅ​លំនៅឋាន​រៀងៗ​ខ្លួន​វិញ​។​

​លោក អធិការ​បញ្ជាក់​ថា មួល​ហេតុ ដែល​ធ្វើឲ្យ​ពួកគេ​ដួលសន្លប់ ជា​បន្តបន្ទាប់ ក៏​ដោយសារ​តែ​សុខភាព របស់​ពួកគេ​ខ្សោយ​ខ្លាំង គឺ​មិន​បណ្តាល​មកពី​មូលហេតុ​អ្វី​ផ្សេង​នោះទេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×