Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​រក្សា​តម្លៃ​សែ​រាជវង្ស​ម្ចាស់​ក្ស​ត្រី​ជប៉ុន ទទួលបាន​ការ​ឧ​ប​ត្ថ​ម្ព​ពី​រាជវាំង​ជិត​១​លាន​ដុល្លារ​បន្ទាប់ពី​សម្រេចចិត្ត​រៀបការ​ជាមួយ​រាស្ត្រសាមញ្ញ​

spot_img

​ម្ចាស់​ក្ស​ត្រី Ayako ដែល​ត្រូវជា​ក្មួយ​ស្រី Akihito នឹង​ទទួលបាន 106,75 លាន​យ៉េន​ពី​រដ្ឋាភិបាល ក្រោយពី​រៀប​មង្គលការ ជាមួយ​រាស្ត្រសាមញ្ញ គឺ​យុវជន Kei Moriya នៅ​ថ្ងៃទី​២៩​តុលា​ខាងមុខ​។​

​ម្ចាស់​ក្ស​ត្រី Ayako និង​កូនកំលោះ Kei Moriya

​ចំនួន​ទឹកប្រាក់​ខាងលើ​ត្រូវ​បានអនុម័ត​ក្នុង​អង្គប្រជុំ​សម្ងាត់​មួយ​របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​មហាក្សត្រ​ជប៉ុន​នៅ​ថ្ងៃទី​១១ ខែតុលា​ម្សិលមិញ​នេះ​។ ក្រុមប្រឹក្សា​នេះ​មាន​សមាជិក​៨​រូប រួមមាន​ទាំង​នាយករដ្ឋមន្ត្រី ប្រធានសភា​ជាន់​ទាប និង​ព្រឹទ្ធសភា ព្រមទាំង​ប្រធាន​ស្ថាប័ន​មួយចំនួន​របស់​រាជវាំង​។​

​តាមច្បាប់​ហិរញ្ញវត្ថុ​របស់​មហាក្សត្រ ម្ចាស់​ក្ស​ត្រី Ayako ត្រូវបាន​រដ្ឋាភិបាល​ផ្តល់​ថវិកា​ដើម្បី​រក្សា​ស្តង់ដារ​រស់នៅ​ជា​សែ​រាជវង្ស បន្ទាប់ពី​នាង​ត្រូវ​ចាក​ចេញពី​រាជវង្ស និង​ក្លាយជា​រាស្ត្រសាមញ្ញ​ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​។​ចំនួន​លុយ​នោះ​ត្រូវបាន​ផ្តល់ឱ្យ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​ស​មា​ជិ​ក​រាជវង្ស ហើយ​ពុំ​ត្រូវបាន​បង់ពន្ធ​លើ​ប្រាក់ចំណូល​ទេ​៕
​លី​សា​

spot_img
×