Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ចោទ​មន្ត្រី​ចារកិច្ច​ចិន​ចាប់ខ្លួនបាន​នៅ​ប៊ែ​ល​ហ្សិ​ក ពីបទ​ចារកម្ម​សេដ្ឋកិច្ច

spot_img

​នៅ​ថ្ងៃទី​១០​ខែតុលា ក្រុង​វ៉ាស៊ីនតោន បានប្រកាស​ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ​ចារកិច្ច​លើ​មន្ត្រី​ចារកិច្ច​ចិន​ម្នាក់ ដែល​ចាប់ខ្លួនបាន​នៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក និង​ដែល​ប៊ែ​ល​ហ្សិ​ក​បានធ្វើ​បត្យាប័ន​ទៅឱ្យ​វ៉ាស៊ីនតោន​ហើយ​។ មន្ត្រី​ចារកិច្ច​ចិន នេះ ត្រូវ​ជាប់​សង្ស័យ​ពីបទ​ប៉ុនប៉ង​លួច​ការសម្ងាត់​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​។​

ភ្នាក់ងារ​ចារកិច្ច​ចិន​ចាប់ខ្លួន​នៅ​ប៊ែ​ល​ហ្សិ​ក ត្រូវ​អាមេរិក​ចោទប្រកាន់​ពីបទ​ចារកម្ម​សេដ្ឋកិច្ច​។​

នេះ​ជា​លើកទីមួយ​ហើយ ដែលមាន​ករណី​ធ្វើ​បត្យាប័ន​ភ្នាក់ងារ​ចារកិច្ច​ចិន​ទៅ​អាមេរិក ! អាមេរិក​បាន​ចោទ Yanjun Xu ហៅ Qu Hui ឬ Zhang Hui ថា​បាន​ប៉ុនប៉ង​តាំងពី​ឆ្នាំ​២០១៣​មក ស្វែងរក​ព័ត៌មាន​សម្ងាត់ៗ​ជាច្រើន​ពី​ក្រុមហ៊ុន​ឧស្សាហកម្ម​យន្តហោះ​មួយចំនួនធំ មាន​ជាអាទិ៍​ក្រុមហ៊ុន General Electric Aviation​។ ​ការចាប់ខ្លួន Yanjun Xu ប្រព្រឹត្តទៅ​ក្នុងខណៈដែល​អាមេរិក​កំពុងមាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​ទើបបាន​ចោទ​ប៉េកាំង​ថា​លួច​ជ្រៀតជ្រែក​ក្នុង​បោះឆ្នោត រំលោភសិទ្ធិ​មនុស្ស បង្ក្រាប​ជនជាតិភាគតិច ឈ្លានពាន​សេដ្ឋកិច្ច លួច​បច្ចេកវិទ្យា … នេះ​មានន័យថា​អាមេរិក​បាន​បញ្ចេញ​ទង្វើ​ជាក់ស្តែង ចាប់ខ្លួន​អ្នកធ្វើ​ចារកម្ម​តែម្តង មិនមែន​ត្រឹមតែ​ស្រែកថា​ដឹង​អំពី​ករណី​ចារកិច្ច​ទេ​។ កាលពី​ចុងខែ​កញ្ញា អាមេរិក​ក៏បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ដែរ នៅ​រដ្ឋ​ហ្ស៊ី​កា​ហ្កោ ពីបទ​សង្ស័យ​ចារកិច្ច​ក្នុង​វិស័យ​ការពារជាតិ​។​

Yanjun Xu ត្រូវបាន​ចោទ​ជា​ភ្នាក់ងារ​ចារកិច្ច​របស់​ក្រសួង​សន្តិសុខ​ជាតិចិន ដែល​បានឱ្យ​ទៅធ្វើ​សិក្ខាសាលា​នៅតាម​មហាវិទ្យាល័យ​ផ្សេងៗ ដោយ​ចេញ​សំបុត្រ​យន្តហោះ​ឱ្យ​។

​ជាប់អន្ទាក់​អាមេរិក​និង​ចាប់ខ្លួន​នៅ​ថ្ងៃទី​១​ខែមេសា ប៊ែ​ល​ហ្សិ​ក​បានធ្វើ​បត្យាប័ន​មន្ត្រី​ចារកិច្ច​ចិន​ដែល​ត្រូវ​ជាប់ចោទ​ពីបទ “​ប៉ុនប៉ង​ធ្វើ​ចារកម្ម​សេដ្ឋកិច្ច​” ទៅឱ្យ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​។ សវនាការ​កាត់ទោស នឹង​ប្រព្រឹត្តទៅ​រដ្ឋ Ohio ហើយ​ភ្នាក់ងារ​ចារកិច្ច​ចិន​រូបនេះ​អាច​នឹងត្រូវ​មានទោស​ជាប់ពន្ធនាគារ​១៥​ឆ្នាំ​។ ​ប៉ុន្តែ​សម្រាប់​ប៉េកាំង ការប្រកាន់​របស់​អាមេរិក​ចំពោះ​ភ្នាក់ងារ​ចារកិច្ច​ចិន​ចាប់ខ្លួនបាន​នៅ​ប៊ែ​ល​ហ្សិ​ក ជាការ​ចោទប្រកាន់​ខ្យល់​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​អះអាង​បន្ថែម​នៅ​ព្រឹក​មិញ ទៅកាន់​អ្នកសារព័ត៌មាន ថា ចិន​សង្ឃឹមលើ​ភាគី​អាមេរិក​ក្នុង​ការគោរព​ច្បាប់ និង​សិទ្ធិ របស់​ជនជាប់ចោទ​ជា​ពលរដ្ឋ​ចិន​៕​សូ​យ​ន​

spot_img
×