Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ចារ​ប៊ិកក្រហម លើ​លិខិត​អភិបាលខេត្ត​កណ្តាល​៖ អស់លោក លោភលន់​ពេក​

spot_img

​ភ្នំពេញ ​៖ រឿង​ស្នើ​តែងតាំង​អភិបាលខេត្តថ្មីៈ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចារ​ប៊ិច​ក្រហម​ស្តីបន្ទោស​លោក អភិបាលខេត្ត​កណ្តាល “​ប្រ​ញ៉ាប់​ងាប់​ទៅណា បើ​ខេត្ត​មិនទាន់​បំបែក​ផង​”​។​

​បែកធ្លាយ​លិខិត​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល ស្នើ​សុំ​តែងតាំង​អភិបាលខេត្ត​ថ្មី បំបែក​ចេញពី​ខេត្ត​កណ្តាល តែ​ត្រូវបាន​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចារ​សរសេរ​ប៊ិច​ក្រហម​។​

​លោក ម៉ៅ ភិរុណ បាន​ធ្វើ​លិខិត​ស្នើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨​។ ហើយ​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរ​ប៊ិច​ក្រហម​ចារ​លើ​លិខិត​ស្នើ​ថា ” ប្រ​ញ៉ាប់ ងាប់​ទៅណា បើ​ខេត្ត​មិនទាន់​បំបែក​ផង បើ​នេះ បំបែក ក៏​មិន​ឲ្យ​ដែរ ពីព្រោះ​អស់លោក​លោភលន់​ពេក​”​។​

​នៅក្នុង​លិខិត​ដាក់​ជូន​សម្តេច​តឹ​ជោ ហ៊ុន សែន គឺ​លោក ម៉ៅ ភិរុណ បាន​ស្នើ​ដាក់​លោក នៃ ចារី អភិបាលរង​ខេត្ត​កណ្តាល ជា​បេក្ខភាព​អភិបាលខេត្ត​ថ្មី ដែល​បំបែក​ចេញពី​ខេត្ត​កណ្តាល​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​៖ លើ​ចំណារ​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរ​ផ្ទាល់ដៃ កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ថា “​ប្រ​ញ៉ាប់ ងាប់​ទៅណា -​បើ​ខេត្ត​មិនទាន់​បំបែក​ផង បើ​នេះ បំបែក ក៏​មិន​ឲ្យ​ដែរ ពីព្រោះ​អស់លោក​លោភលន់​ពេក​”​។​

​កាលពី​ពេល​ថ្មីៗ​នេះ សម្តេច​តេជោ បានបញ្ជាក់​ថា ចាប់ពី​ពេលនេះ​តទៅ​គ្មាន​ការ​បំបែក​ខេត្តកណ្តាល និង​ខេត្ត​មណ្ឌលគិរី​ទេ​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល បាន​គោរព​ជូន​សម្តេច​តេជោ ហ៊ុន សែន ដោយ​អនុញ្ញាត​ស្នើសុំ លោក នៃ ចារី បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ត​កណ្តាល ជា​បេក្ខជន​អភិបាលខេត្ត​ថ្មី ដែល​បំបែក​ចេញពី​ខេត្ត​កណ្តាល​។​

​តាម​លិខិត លោក នៃ ចារី សព្វថ្ងៃ ជា​អភិបាលរង​ខេត្ត​កណ្តាល និង​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១ ក្របខណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ដែល​បាន​បម្រើ​ការងារ​អស់​រយៈពេល ៣០​ឆ្នាំ ជា​មន្ត្រី​នគរបាល​ជាតិ ស្នងការរង​នគរបាល​ខេត្ត​កណ្តាល ជា​អភិបាលរង​ខេត្ត​កណ្តាល ជា​អនុប្រធាន​នាយកដ្ឋាន​កណ្តាល នគរបាល​យុត្តិធម៌ និង​ជា​អភិបាលរង​ខេត្ត​កណ្តាល​។​

​កាលពី​ថ្ងៃ​ទី​៥​តុលា ក្នុង​ពិធី​ប្រារព្ធ​ទិវា​គ្រូបង្រៀន សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ប្រកាស​ឈប់​ចោល​ទាំងស្រុង​នូវ​គម្រោង បង្កើត​ខេត្ត​ថ្មី​ចំនួន​២ ដែល​គ្រោង​កាត់​ចេញពី​ខេត្ត​កណ្តាល និង​ខេត្ត​មណ្ឌលគិរី​-​រតនគិរី​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់ ថា ការប្រកាស​ឲ្យ​បញ្ឈប់​ការសិក្សា​បង្កើត​ខេត្ត​ថ្មី​នេះ ដោយសារ តែ ដំណឹង​សិក្សា​នេះ​ត្រូវបាន​បែកធ្លាយ ខុស​ពី​សិក្សា​បង្កើត​ខេត្ត​ត្បូងឃ្មុំ​កាល ពី​អាណត្តិ​ទី​៥​កន្លងទៅ​។ ម្យ៉ាងទៀត​ការប្រកាស​ឈប់​ចោល គម្រោង​នៃ​ការបង្កើត​ខេត្ត​ថ្មី​ទាំង​២​នេះ ក៏​ដោយសារ​តែ​មាន​មន្ត្រី​មួយចំនួន បាន​រត់ការ​ដើម្បី​សុំ​តំណែង​សម្រាប់​ខេត្ត​ថ្មី ដែល មិនទាន់បាន បង្កើត​ផង​។​

​សម្ដេច​តេជោ​ហ៊ុន សែន បាន​ថ្លែងថា ”​ខ្ញុំ​ស្មានថា​គេ​យក​ទៅ​សិក្សា​ស្ងាត់ៗ ដូច​បង្កើត​ខេត្ត​ត្បូងឃ្មុំ យក​ទៅ​បញ្ចេញ​ទៅ​តែម្ដង ប្រហែល​ជា​ដូច​មិន​ដល់​២៤​ម៉ោង​ផង បាន​វា​កើត​រឿង​ឥឡូវ​ចប់​ហើយ​។ វា​បាន​ក្លាយទៅជា​សាច់ជ្រូក​បី​ជាន់ សម្រាប់​មន្ត្រី​ខិលខូច​ទៅទៀត ហើយ​បើ​ខេត្ត​កណ្ដាល ទៅ​មួយ​គណបក្ស​តែ​ម្ដង វា​ដោយ​ឬ​ទាំង​អា​គីម​ទៅទៀត​។ សុំឲ្យ​លោក​នេះទៅ កាន់​ជា​ចៅហ្វាយខេត្ត អីចឹង​ទេ​ខ្ញុំ​ចារ​តែម្ដង ប្រញាប់​ងាប់​ទៅណា វា​ទៅ​ជា​ឆ្កួត​ទាំងអស់​អីចឹង​ទៅណា​។ រ​ពិស​មែន​តែម្ដង​រហូត ដល់​អ្នក​ខ្លះ​ថា​បង្កើត​ដល់​៥​ខេត្ត​ឯណោះ​”​។​

​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែតុលា​ដដែល​នេះ ក៏​បាន​ចេញ ស​.​ជ​.​ណ សម្រេច​បញ្ឈប់​ការសិក្សា​ស្រាវជ្រាវ​បង្កើត ខេត្ត​ថ្មី ដែល​គ្រោង​បំបែក​ចេញពី​ខេត្ត​កណ្តាល និង​ខេត្ត​មណ្ឌលគិរី​-​រតនគិរី​។ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល ផ្ញើជូន​សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា​”​ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាប​ជូន សម្តេច​ក្រឡាហោម ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ជ្រាប ចំពោះ​ករណី​ស្នើសុំ​បង្កើត​ថ្មី​ចំនួន​២ ចេញពី​ខេត្ត​កណ្តាល ខេត្ត​មណ្ឌលគិរី និង ខេត្ត​រតនគិរី រាជរដ្ឋាភិបាល​សម្រេច បញ្ឈប់​ការសិក្សា​ស្រាវជ្រាវ​ចាប់ពីពេលនេះ​តទៅ​”៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×