Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ដូច​បទ​ចម្រៀង​រួមរ័ក​លុះ​ក្ស័យ , អន្ទិត​ម្នាក់​ទើប​សឹក រួមរ័ក​ជាមួយ​គូរ​ដណ្តឹង​គាំងបេះដូង​ស្លាប់​

spot_img

​ខេត្ត​កំពង់ធំ ៖ អន្ទិត​ទើប​នឹងសឹក​ម្នាក់ គាំងបេះដូង​ស្លាប់​នៅលើ​ផ្ទះ​គូ​ដណ្តឹង បន្ទាប់ពី​ពួកគេ​ទាំង​២​នាក់​បាន​រួមរ័ក ហើយ បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​១១ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ភូមិ​ស្វាយ​ស ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។​

​តាម​ប្រភព​មន្ត្រីនគរបាល​ស្រុក​ស្ទោង​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ហ៊​ន ហ៊​ល អាយុ​៣៥​ឆ្នាំ ទើបតែ​សឹក រស់នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ពពក ស្រុក​ស្ទោង ។​

បើ​តាម​ការបំភ្លឺ​ពី​ស្ត្រី​ឈ្មោះ យ​.​ស​.​ខ ត្រូវ​ជា​គូ​ដណ្តឹង​របស់​សព បានបញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃទី​១០ ខែតុលា រូបនាង និង​គូ​ដណ្តឹង​ដែល​ជា​ជនរងគ្រោះ បាននាំគ្នា​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​ឡើង​គេហដ្ឋាន​របស់​បងប្អូន ស្ថិតនៅក្នុង​ភូមិ​ចេក ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង នៅ​ពេល​ចេញ​មក​វិញ ក៏​នាំគ្នា​ទៅ​ដេក​នៅផ្ទះ​របស់​នាង ។​

លុះដល់​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ ខ្លួន និង​គូ​ដណ្តឹង​ក៏​បាន​រួមភេទ​ជាមួយ​គ្នា​បាន​ម្តង ហើយ​ក៏​ដេក​និយាយ​គ្នា​លេង​បាន​មួយសន្ទុះ​ដល់​ម៉ោង​ប្រហែល​៥​ទៀប​ភ្លឺ ស្រាប់តែ​គូ​ដណ្តឹង​របស់​នាង​ប្រាប់​ខ្លួន​ថា អូន​ជួយ​ច្របាច់ និង​រឹត​ពោះ​ឲ្យ​បង​បន្តិច​មក​។ ឮ​ដូច្នេះ​នាង​ក៏​ងើប​រឹត​ពោះ​ឲ្យបាន​បន្តិច បន្ទាប់មក​ក៏​ឮសូរ​សំឡេង​ត្រកៗ ភ្នែក​ឡើង​បញ្ឈ នាង​ក៏​ស្រែក​ហៅ​ម្តាយ​នាង និង​បងស្រី​ឲ្យមក​ជួយ​ធ្វើ​ចលនា​បេះដូង​ឲ្យ និង​បាន​តាម​គ្រូពេទ្យ​មក​ជួយ​សង្គ្រោះ តែ នៅ​ពេលដែល​គ្រូពេទ្យ​មក​ដល់​ពិនិត្យ​រួច​ប្រាប់ថា គូរ​ដណ្តឹង​របស់​នាង​បាន​ស្លាប់បាត់​ទៅ​ហើយ ។​

​ចំណែក​ឈ្មោះ ហ៊​ន ហាក់ ត្រូវ​ជា​បង​ប្រុស​បង្កើត​សព​ប្រាប់ថា ប្អូនប្រុស​ខ្លួន​កន្លងមក​ធ្លាប់​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ និង​មាន​ជំងឺ​បេះដូង​កាល​នៅ​បួស​ជា​សង្ឃ ទើប​សឹក​មក​ព្យាបាល​បាន​ប្រហែល​មួយ​ឆ្នាំ ហើយ​ក៏​មក​ដណ្តឹងប្រពន្ធ​នៅ​ភូមិ​កើតហេតុ​ខាងលើ​នៅ​ពុំទាន់​ជា​ដាច់​ពី​ជំងឺ​នោះទេ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×