Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Kim Jong-un «​លេង​កំពូល​រថយន្ត​» Rolls Royce ខណៈពេល​ពលរដ្ឋ​កំពុង​អត់ឃ្លាន​

spot_img

មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un បាន​ចំណាយ​ប្រមាណ​500.000 USD ដើម្បី​ទិញ​រថយន្ត​ទំនើប​ ម៉ាកRolls Royce ក្នុងពេលដែល​ពលរ​ដ្ឋ​ខ្លួន​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​បំផុត​។​

លោក​Kim Jong-un ដើរ​ចេញពី​រថយន្ត​​ Rolls Royce សំដៅទៅ​ចាប់ដៃ​ប្រមុខ​ការទូត​អាមេរិក Mike Pompeo​ កាលពី​ថ្ងៃទី​៧​ខែតុលា

​ចុង​សប្តាហ៍​កន្លងមក ​មេ​ដឹក​នាំ ​Kim មាន​ជំនួប​ការងារ​ជាមួយ​ប្រមុខ​ការទូត​អាមេ​រិ​ក ​Mike Pompeo នៅរ​ដ្ឋធានី​ព្យុងយ៉ាង​។ អ្នកកាសែត​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​ឃើញ​លោក​ដើរ​ចេញពី​រថយន្ត​ទំនើប​មួយគ្រឿង​ដែលមាន​អក្សរ​ R ជាប់​នៅ​ថាស​កង់ ហើយ​នេះ​ជា​និមិត្តសញ្ញា​សម្គាល់​រថយន្ត​Rolls Royce ។​

​តាម ​Mirror រថយន្ត​នេះ​មានតម្លៃ​ប្រមាណ​ 360.000 ផោន​អង់គ្លេស (480.000 USD) ។ គួររំលឹកថា មុន​នេះ​លោក​Kim ​ច្រើន​ប្រើប្រាស់រ​ថយ​ន្តប្រភេទ limousine Mercedes Maybach S600 Pullman Guard ។​

​អក្សរ​ ​R ​ដែលជា​និមិត្តសញ្ញា​របស់​ក្រុមហ៊ុន​រថយន្ត ​Rolls Royce

​​បច្ចុប្បន្ន​ពលរដ្ឋ​នៅ​ប្រទេស​នេះ​ប្រមាណ​៤០​ភាគរយ​កំពុង​ប្រឈម​នឹង​ការខ្វះ​អា​ហារូបត្ថម្ភ ហើយ​បើតាម​អ​ង្គការ​ស្បៀ​ង​អា​ហារពិភពលោក ​(WFP)​ ថា​មាន​ពលរដ្ឋ​កូរ៉េខាងជើង​ដល់​ទៅ​១០​លាន​នាក់​រង​សភាព​បាក់កម្លាំង ចាំបាច់​ត្រូវមាន​ស្បៀងអាហារ​បន្ថែម​៕
​លី​សា​

spot_img
×