Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហ៊ុន​សែន​៖ ជាង​ពីរ​ទសវត្សរ៍​មក​នេះ កម្ពុជា​សម្រេច បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ជា​មធ្យម ៧,៧% ក្នុង​មួយ​ឆ្នាំ ជាមួយនឹង​ការធានាបាន នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​

spot_img

​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ ចូលរួម​ក្នុង​វេទិកា​នៃ​ជំនួប​កំពូល​របស់​ថ្នាក់​ដឹកនាំ​អាស៊ាន​, មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក ក្រោម​ប្រធានបទ “​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ តាមរយៈ​សកម្មភាព​ស​ហ​ប្រតិបត្តិការ​តំបន់ និង​សកល​” ដែល​ជំនួប​កំពូល​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​។​

​នៅក្នុង​ជំនួប​ប្រជុំ​នេះ ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំងអស់​បាន​អញ្ជើញ​ឡើង​ថ្លែង សុន្ទរកថា​គន្លឹះ​ទាក់ទង​ទៅនឹង​ប្រធានបទ​ខាងលើ ហើយ​ក្នុងនោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ចូលរួម​ចែករំលែក​នូវ​ទស្សនវិស័យ​ដែល មាន​សារៈសំខាន់​ចំពោះ​អនាគត​ប្រទេស​យើង​ទាំងអស់គ្នា ជាពិសេស​សម្រាប់​សហគម​ន៍​អាស៊ាន​ទាំ​មូល​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា អាស៊ាន​គឺ​ជា​តំបន់​មួយ ដែល​មាន​ការរីកចំរើន​ឆាប់រហ័ស​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែល​ជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៦​លើ​ពិភពលោក ជាមួយ​នឹង​ប្រជាជន​ប្រមាណ​ជា ៦៤០​លាន​នាក់ និង​ជា​កម្លាំង​ដ៏​សំខាន់​មួយ​សម្រាប់​ពាណិជ្ជកម្ម និង​កំណើន​ពិភពលោក​។ ទស្សនៈវិស័យ​អនាគត​អាស៊ាន​មាន​ភាពល្អប្រសើរ​ដោយ​យើង​បាន​កំណត់ថា​នឹង​សម្រេច​ឲ្យបាន​កំណើន​លើសពី​៥%​ក្នុង​ឆ្នាំនេះ នឹង​លើសពី​៥%​នៅ​ឆ្នាំក្រោយ និង​ក្នុង​រយៈពេល​មធ្យម​ខាង​មុខ​។ ជា​ការពិត​នៅក្នុង​នេះ​ក៏មាន​ប្រទេស​មួយចំនួន​សម្រេចបាន នូវ​កំណើន​ខ្ពស់​លើស​កំរិត​មធ្យម ដែល​រួម​បញ្ចូល​ប្រទេស​កម្ពុជា​ផង ដែល​កំពុង​មាន​កំណើន​លើសពី ៧ %​ក្នុង​មួយ​ឆ្នាំ​។ ទន្ទឹមនឹងនេះ អាស៊ាន​សម្រេចបាន​នូវ​វឌ្ឍនភាព​ប្រកប​ដោយ​លទ្ធផល​ផ្នែក​សង្គម ជាពិសេស​លើ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស និង​ការកាត់បន្ថយ​ភាពក្រីក្រ​ក៏ដូចជា ការធ្វើឲ្យ​ប្រសើរឡើង​នូវ​វិធាន ការសំខាន់ៗ​នៃ​ការអភិវឌ្ឍ​មនុស្ស សំដៅ​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព​មុនគេ​ផងដែរ​។​

​បច្ចុប្បន្ន​សាកលលោក​កំពុង​វិវ​ឌ្ឍ​ទៅរ​កក្រប​ខ័ណ្ឌ​ពហុ​ប៉ូល​ថ្មី ការ​បម្រែបម្រួល​កម្លាំង និង​តុល្យភាព​ព្រម​ទាំង​កំពុង​ប្រឈម នឹង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ ភេរវកម្ម និង​អំពើ​ហិង្សា​ក្នុង​តំបន់ និង​សកលលោក ក៏ដូចជា​ការប្រែប្រួល​អាកាសធាតុ និង​ភាពមិនប្រាកដប្រជា​ក្នុង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក​ដោយសារ​តែ​នយោបាយ​គាំពារ​និយម សង្គ្រាម​ពាណិជ្ជកម្ម ការរំលោភ​លើ​ប្រព័ន្ធ​ពហុភាគី​និយម និង​ភាព​ងាយ​រងគ្រោះ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សកល​និង​តំបន់​។ ជាងនេះទៅទៀត​អាស៊ាន​ក៏​ប្រឈម​នឹង​បញ្ហា​ជាក់ស្ដែង​របស់​ខ្លួន​មួយចំនួន​ផង​ដែរ ដូចជា​កំណើន​នៃ​ភាព​ចាស់ជរា និង​ការថយចុះ​កម្លាំង​ពលកម្ម គម្លាត​ជំនាញ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម 4.0 គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​សមាជិក និង​ការបែងចែក​ផ្លែផ្កា​កំណើន​ប្រកបដោយ​សមធម៌ ព្រមទាំង​បញ្ហា​និរន្ត​ភាព នៃ​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​។ ក្នុង​បរិការណ៍​នេះ អាស៊ាន​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាមួយ​ដៃគូ​ដែល​មាន​ស្រាប់ ស្ដារឡើងវិញ​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​បន្ត​ធ្វើ​សមាហរណកម្ម​លើ​ការតភ្ជាប់ លើ​គ្រប់​វិស័យ​ដើម្បី​ពង្រឹង​ភាព​ធន់រ​បស់ អាស៊ាន​ទៅនឹង​ការវិវត្តន៍​ស្ថានភាព​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ដូច្នេះ​យើង​ត្រូវ​ធានា ឱ្យបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គាំពារ​កំណើន ប្រកប​ដោយ​បរិយា​ប័ន្ន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្តថា ជាង​ពីរ​ទសវត្សរ៍​មក​នេះ​កម្ពុជា​សម្រេច បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជា​មធ្យម ៧,៧% ក្នុង​មួយ​ឆ្នាំ ជាមួយនឹង​ការធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ ជាពិសេស​កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រទេស​ស្ថិតនៅ ក្នុងចំណោម​ប្រទេស​ឯតទគ្គៈ ពាក់កណ្តាល​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។ កំណើន​សេដ្ឋកិច្ច​ខ្ពស់​នេះ បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​មានប្រា​ក់​ចំណូល មធ្យម​កម្រិត​ទាប​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ហើយ​មូលដ្ឋាន​កំណើន​កាន់តែ​មាន​ជីវិត​កាន់​ច្រើនឡើង ភាពក្រីក្រ​ក៏​ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម​១០%​ភាគរយ និង​គម្លាត​ចំណូល​ក្នុងចំណោម ប្រជាជន​ត្រូវបាន​រក្សា​ក្នុង​កម្រិត​ទាប តាមរយៈ​បែងចែក​ផល​នៃ​កំណើន​ដល់​គ្រប់​ស្រទាប់​ប្រជាជន​។ ជាង​នេះ​ទៅ​ទៀត​កម្ពុជា​ក៏​សម្រេចបាន មុន​កាលកំណត់​នូវ​គោលដៅ សូចនាករ​ផ្នែក​សង្គម​សំខាន់ៗ​ទាំង​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល​។​

​ផ្នែក​លើ​សមិទ្ធផល​ដែល​សម្រេច​បាន​កន្លងមក គឺ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦ បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធ​សាស្ត្រ​​ចតុកោណ​ដំណាក់កាល​ទី​៤ សំដៅ​ឆ្លើយតប​ទៅ​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន​ជា​ម្ចាស់ឆ្នោត ក៏ដូចជា​ដើម្បី​កសាង​មូល​ដ្ឋានគ្រឹះ​បន្ថែម សម្រាប់​ធានា​នាំ​ឲ្យ​កម្ពុជា​ឈានឆ្ពោះ ទៅរក​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០​ខាងមុខ​។ ក្នុង​គោលដៅ​នេះ កម្ពុជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់ បង្កើត​ឱកាស​ការងារ​សម្រាប់​យុវជន លើកកម្ពស់​ការ​ទទួល​បាន​សេវាសាធារណៈ សំខាន់ៗ​ប្រកបដោយ​គុណភាព​រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​, សេវា​អប់រំ​, សេវា​សុខភាព និង​សេវា​មូលដ្ឋាន​ចាំបាច់​ផ្សេៗ ពិសេស​ធានា​តុល្យភាព​និង​កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង​និង​ជនបទ​, បន្ត​ខិតខំ​ប្រឹងប្រែង និង​ពង្រីក​ការតភ្ជាប់​ទាំង​ផ្នែក​ទន់ និង​រឹង​ព្រមទាំង​ពន្លឿន​សមាហ​រណកម្ម​​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​, ក្នុង​តំបន់ និង​សកលលោក​។​

​នៅក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដល់​អទិភាព​ខ្ពស់​ទៅ លើ​ការកែទម្រង់​ដើម្បី​ជំរុញ​កំណើន ប្រកប​ដោយ​បរិយាប័​ន្នទី​១ តាមរយៈ​ការ​ពន្លឿន​កែទម្រង់​រចនាសម្ព័ន្ធ​ចាំបាច់​នានា ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​រួម​មាន​ការកាត់បន្ថយ ចំណាយ​ថាមពល​ការលើកកម្ពស់​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន និង​ការដោះស្រាយ​គម្លាត​ជំនាញ​តាម​រយៈ​ការកែលម្អ​គុណភាព​អប់រំ និង​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​បង្កើន​ការវិនិយោគ​លើ​យុវជន ដើម្បី​ចាប់​យក​ឱកាស​ពី​ឧត្តមភាព​ប្រជាសាស្ត្រ និង​រក្សា​បាន​កម្លាំង​ពលកម្ម​ធៀប នឹង​ប្រជាជន​ទូទៅ​ក្នុង​កម្រិត​៦៧% ដល់​ឆ្នាំ ២០៣០ និង​ទី​២ តាមរយៈ​ជំរុញ​គោលនយោបាយ​សារពើពន្ធ ដើម្បី​គាំទ្រ​បរិយា​ប័ន្ន​ឲ្យ​កាន់តែ​ប្រសើរ ដោយ​ផ្លាស់ប្ដូរ​ទៅ​រក​ប្រភព​អ្នកមាន ចំណូល​កាន់តែ​ខ្ពស់​ស្របគ្នា​ទៅ​នឹង​រក្សា​បាន នូវ​លំអរ​ថវិកា​ដើម្បី​បង្កើន​ចំណាយ ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​, វិស័យ​សុខភាព និង​វិស័យ​អប់រំ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា ដើម្បី​ចាប់​យក​សក្តានុពល ពី​ការកើនឡើង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ យើង​កំពុងតែ​គិតគូរ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​បន្ថែម ព្រមទាំង​បង្កើន​ផ្នែក​ហិរញ្ញវត្ថុ​ដែល នឹង​ជួយ​ពង្រឹង​បរិយា​ប័ន្ន​ហិរញ្ញវត្ថុខ​ណ្ឌ​កម្ពុជា​បាន និង​កំពុង​ជំរុញ​នូវ​គោលដៅ​អភិវឌ្ឍន៍​សកល មក​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​កម្ពុជា ដែល​គ្រោង​នឹង​អនុម័ត​នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្តទៀតថា លើសពីនេះទៅទៀត យើង​នឹង​កែលម្អ​ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច តាមរយៈ​ការអនុវត្ត​វិធានការ មុត​ស្រួច​សំដៅ​សម្រួល​ពាណិជ្ជកម្ម កាត់បន្ថយ​ថ្លៃដើម​នៃ​ការធ្វើ​ធុរកិច្ច​សម្រួល​ការបង្កើត និង​ធ្វើ​ធុរកិច្ច ព្រមទាំង​បង្កើន​ការវិនិយោគ និង​ឥណទាន​លើ​ការអភិវឌ្ឍន៍ និង​ស្រាវជ្រាវ​ដើម្បី​គាំទ្រ​ដល់ ការបង្កើត​ការងារ​និង​ជំរុញ​កំណើន អាជីវកម្ម​ធុន​តូច និង​មធ្យម​ក្នុងស្រុក​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×