Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស ៖ ឃើញ​គម្រប​លូ​ចម្លែក​កណ្តាល​ទីលាន​ក្រៅផ្ទះ ពេល​បើក​មើល​ទើប​ដឹងថា ៖ អាថ៌កំបាំង​មួយ​បង្កប់​ទុក​ជាង​កន្លះ​សតវត្សរ៍​

spot_img

​ស្ត្រី​សញ្ជាតិ​អង់គ្លេស​ម្នាក់ ពិតជា​ស្រឡាំងកាំង នៅ​ខណៈ​ពេល​សម្លឹង​ឃើញ​លេណដ្ឋាន​ការពារ​ក្រាប់បែក​ទម្លាក់ ដែល​កា​សន្និដ្ឋាន​បឋម ក៏​ត្រូវបាន​សាងសង់​ពី​អំឡុង​សង្គ្រាមលោកលើកទី ២ មកម្ល៉េះ (​ឆ្នាំ​១៨៤០-១៩៤៥)​។​

លេណដ្ឋាន​គេច​ពី​គ្រាប់បែក​ត្រូវបាន​រកឃើញ​នៅ​ប្រជុំជន Mitcheldean ប្រទេស​អង់គ្លេស​។​

Lisa Camps ទើបតែ​ប្តូរ​មក​នៅ​ផ្ទះ​នេះ ប៉ុន្មាន​សប្តាហ៍​មុន​ហើយ​ក៏​ឃើញ​គម្រប​លូ​ចម្លែក​នៅ​កណ្តាល​ទីលាន​ក្រៅ​ផ្ទះ​។​

​គាត់​បាន​ទៅ​សាកសួរ​ពី​អ្នក​ប្រវត្តិសាស្ត្រ​នៃ​តំបន់​នោះ ទើប​សម្រេចចិត្ត​បើក​គម្រប​លូ រួច​ចុះ​ទៅ​មើល តើ​វា​ជា​អ្វី​?

​គម្រប​លូ​ធ្វើ​ពី​បេតុង​

នាង​បាន​ប្រទះ​ឃើញ​កន្លែង​លាក់ខ្លួន​ដ៏​ទូលាយ ហើយ​ផ្ទុក​ពេញ​ទៅដោយ​ឧបករណ៍​ផ្សេងៗ​។ តាម The Sun អ្នកជំនាញការ​បាន​សន្និដ្ឋានថា លេណដ្ឋាន​នេះ​អាច​មាន​ប្រវែង វែង​ជាង​បច្ចុប្បន្ន តែ​គេ​ពុំ​ដឹង​ថា តើ​លេណដ្ឋាន​បែប​នេះ​ទុក​ប្រើ​សម្រាប់​អ្វី​ទៀត​?

Lisa និយាយថា “​ខ្ញុំ​ចង់ទុក​លេណដ្ឋាន​នេះ ដើម្បី​ឲ្យ​សហគមន៍​ផ្សព្វផ្សាយ​ពន្យល់​ដល់​កូនចៅ​ជំនាន់​ក្រោយ​ពី​អ្វីៗ​នៃ​សម័យ​សង្គ្រាមលោក​”​។

“​ខ្ញុំ​ក៏​ចូលចិត្ត​ប្រវិត្តិសាស្ត្រ​សង្គ្រាមលោកលើកទី ២ ហើយ​ពិត​ជា​រីករាយ​ដែល​បាន​រកឃើញ​ប្រការ​មួយ​នេះ នៅក្នុង​ផ្ទះ​របស់​ខ្ញុំ​។ ឥឡូវ​ពិតជា​ដល់ពេល​ត្រូវ​ស្រាវជ្រាវ​ថា ហេតុអ្វី​នៅ​ទីនេះ គេ​ធ្វើ​លេណដ្ឋាន​?”​។​

​ពិត​ជាលេ​ដ្ឋា​ន​យ៉ាង​ធំ​ទូលាយ​

​តាម​ការស្រាវជ្រាវ​ជំហាន​ដំបូង ទី​នេះ​កាលពីមុន​ជា​ស្នាក់​ការ​របស់​ក្រុមហ៊ុន British Acoustic Films (BAF) -​ជា​កន្លែង​ផលិត​បរិក្ខារ​សម្រាប់​យន្តហោះ​ជំនាន់​សង្គ្រាមលោកលើកទី​២​។ ហេតុនេះ BAF ជា​គោលដៅ​នៃ​ការទម្លាក់​គ្រាប់បែក​នៃ​យន្តហោះ​របស់​ហ្វា​ស៊ីស អាល្លឺម៉ង់​៕ អាទិត្យ​

spot_img
×