Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​រាជធានី​ភ្នំពេញ ដាក់​ផែនការ ដល់​កងកម្លាំង​នគរបាល​ដើម្បី​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស ​និង​ការផ្ដល់​សេវា​ជូនប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ ​៖ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​កង​កម្លាំង​នគរបាល បង្កើន​ការយកចិត្តទុកដាក់ ក្នុង​ការងារ​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​បទល្មើស ​ក៏ដូចជា​ការផ្ដល់​សេវា​ជូន​ប្រជា​ពល​រដ្ឋ នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ចុះ​ជួប​សំណេះសំណាល ជាមួយ​កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​លោក​បាន​បញ្ជាក់ថា បទល្មើស​ក្នុង​ខែ​ចុងក្រោយ​នេះ មាន​ការថយចុះ ព្រមទាំង​បាន​បង្ក្រាប​បាន​ជា​ហូ​ហែរ ដោយ​មិន​បណ្ដែត​បណ្ដោយ​​ឡើយ​។ លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​ដាក់​ផែនការ​សំខាន់ៗ ដល់​កងកម្លាំង​នគរបាល​ឲ្យ​អនុវត្ត ​រួមមាន ទី​១៖ បញ្ហា​គ្រឿងញៀន ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ អប់រំ​ព្យាបាល និង​ការបង្ក្រាប​ដោយ​អនុវត្ត​ច្បាប់ ទី​២៖ បញ្ហា​គាស់​ផ្ទះ ​ឆក់ ប្លន់ ត្រូវ​បង្ការ​បទល្មើស​ដោយ​ត្រួតពិនិត្យ កំណត់​មុខសញ្ញា ចុះ​ដល់​កន្លែង​ទាន់​ហេតុការណ៍ ផ្តល់​ភាព​កក់ក្តៅ​ដល់​ជនរងគ្រោះ ពិសេស​បញ្ហា​សតិអារម្មណ៍ និង​ទី​៣៖​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ឲ្យបាន​ឆាប់រហ័ស ​ដោយ​ត្រូវ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ ។

លោក​ស្នើ​ឲ្យមាន​ចំណាត់ការ​ភ្លាមៗ​លើ​ការ​ទទួល​បណ្តឹង តាម​ទូរស័ព្ទ តាម​ពាក្យបណ្តឹង ហើយ​ត្រូវ​រាយការណ៍​ជូន​ថ្នាក់លើ អំពី​សភាពការណ៍​ប្រចាំថ្ងៃ ក្នុង​មូលដ្ឋាន និង​ត្រៀមកម្លាំង​អន្តរាគមន៍​ជា​ប្រចាំ ហើយ​ការអនុវត្ត​ការងារ​របស់​កងកម្លាំង​ត្រូវ​ធ្វើឡើង​ជា​ប្រចាំ ឲ្យ​ដូច​ខ្យល់​បក់ ហើយ​ត្រូវ​បំពេញ​បេសកម្ម​បម្រើ​ប្រជាពលរដ្ឋ​ដោយ​រាបសារ ទន់ភ្លន់ និង​ម៉ឺងម៉ាត់​៕ ​ដោយ​៖​កូឡាប​

spot_img
×