កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេ លាម៉ោង១១:៣០នាទីនៅចំណុច ភូមិគោកក្តួច ឃុំតាពូងស្រុកថ្មគោល ខេត្តបាត់ដំបងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដោយមានលោ កវរសេ នីយ៍ទោ ប៉ាន ចាន់រិទ្ធ ជានាយការិយាល័យ ដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាលស្រុកថ្មគោល ដែល មានលោកវរសេនីយ៍ឯក សេង លុច ជាអធិការ បង្រ្កាបករណីគ្រឿង ញៀនមួយករណីក្នុងបទល្មើសជាក់ ស្តែងនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោ ល ខេត្តបាត់ដំបង ដោយ ឃ-ាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ផុន សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំ នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៥ដុំធំ ទម្ងន់ ១៥ គីឡូ និង៦៣៨,៧៧ក្រាម (ថ្លឹងទាំងសំបក)
-ការ៉ុងចំនួន ០២, ថង់ប្លាស្ទិកពណ៌សថ្លាមួយចំនួន
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ។
ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់ ៕(រូបភាពផែនប្រឆាំងគ្រឿងញៀន) ។រក្សាសិទ្ធដោយ៖សុទ្ធលី






