Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គឹម សុខ និង កូនស្រី បាន​ទៅ​ដល់​ប្រទេស​ហ្វាំង​ឡ​ង់ (វីដេអូ)

spot_img

​ភ្នំពេញ ​៖ អង្គការ COMFREL បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​១១​ខែ​តុលា​ថា លោក គឹម សុខ និង កូនស្រី បាន​សិទ្ធិ​ជ្រកកោន​នយោបាយ នៅ​ប្រទេស​ហ្វាំង​ឡ​ង់ ក្រោយ​ពី​ចាកចេញ​ពី​ប្រទេស​ថៃ​។ លោក គឹម សុខ អ្នកវិភាគ​សង្គម បន្ទាប់ពី​ចេញពី​ពន្ធនាគារ​មួយ​រយៈ​ខ្លី បាន​និយាយ​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជា​ថ្មី​ម្តងទៀត ហើយ​លោក​គឹម សុខ និង​កូនស្រី បាន​រត់គេច​និរទ្ទេស​ខ្លួន ពី​ការ​តាម​ចាប់ ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា កន្លងទៅនេះ​។

​បើ​តាមផេក​ហ្វេស​ប៊ុក ឈ្មោះ Oun Vansak កាលពី​ថ្ងៃ​ទី​១១ ខែតុលា បានបញ្ជាក់​ថា “​បង​គឹម សុខ នឹង កូនស្រី បាន​ទៅ​ជ្រក​កាន​ប្រទេស​​ទី ៣ ប្រទេស Finland​។ សូម​ជូនប​ង នឹង កូន ជួប​តែ​សំណាងល្អ នឹង សុវត្ថិភាព នឹក​ប្អូនស្រី ឡូ​រ៉ា ណាស់​ធ្លាប់​ស្នាក់​នៅ​មួយ​គ្នា​”​។​

​ចំណែក​លោក Um Sam An អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង បាន​សរសេរ​លើ​ផេ​ក​របស់​ខ្លួន​ថា “​នៅ​ថ្ងៃ​ទី ១១ ខែ តុលា ឆ្នាំ ២០១៨​នេះ លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​កូនស្រី បាន​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​ទី​បី​ហើយ ប្រកបដោយ​សុវត្ថិភាព បន្ទាប់ពី​លោក​ទទួលបាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ហ្វាំង​ឡ​ង់​ក្នុង​សហភាព​អឺរ៉ុប​។ សូម​អបអរសាទរ​! តុលាការក្រុង​ភ្នំពេញ​បាន​ចេញ​ដី​ការចាប់ខ្លួន​លោក គឹម សុខ នា​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​លោក​បាន​ចេញពី​ពន្ធនាគារ​”​។​

​លោក គឹម សុខ ជាមួយ​កូនស្រី​របស់​លោក ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​៣០ ខែសីហា​កន្លងទៅនេះ ដោយ​សារ​តែ​ចេញ​ពី​ពន្ធនាគារ​ហើយ​មិន​មាន​លុយ​សង​ទៅ​ដើមបណ្តឹង គឺ​សម្តេច​តេជោ ហើយ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ នឹង​ប្ដឹង​លោក​គឹម សុខ ដាក់​ពន្ធនាគារ​វិញ ប្រសិនបើ​មិន​សង​ប្រាក់​សំណង ៨០០​លាន​រៀល ស្មើ​នឹង​ប្រមាណ ២០​ម៉ឺន​ដុល្លារ​។​

​លោក គឹម សុខ ត្រូវបាន​តុលាការ​ដោះលែង ឲ្យមាន​សេរីភាព​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ក្រោយ​ជាប់ពន្ធនាគារ ១៨​ខែ គ្រប់​តាម​កាលកំណត់ ពី​បទ​ចោទ​សម្តេច​តេជោ​ថា​ជា​អ្នក នៅ​ពីក្រោយ​នៃ​ឃាតកម្ម​បាញ់សម្លាប់​បណ្ឌិត កែម ឡី​៕ ​ដោយ​ ៖​ រចនា​

spot_img
×