Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ក្រិ​ក​បុរាណ​ទស្សន៍ទាយ​អនាគត សុក្រឹត​មែនទែន​

spot_img

​អ្នកជំនាញការ​អំពី​កិច្ច​សម័យកាល​បុរាណ​ឱ្យដឹងថា ព្យា​ការី​លោកខាងលិច​បាន​ប៉ាន់​ស្មានដឹង​ពី​ការកកើត​ប្រភេទ​មនុស្ស​យន្ត​ជាមួយនឹង​បច្ចេកវិជ្ជា​ទំនើប​។​

​ដោយឡែក​សាស្ត្រាចារ្យ Dr Adrienne Mayor នៃ​សកល​វិទ្យាល័យ Stanford បាន​សរសេរ​សៀវភៅ​ថ្មី​មួយ​ដែល​ក្នុងនោះ​លោក​បានលើកឡើង​ពី​ឧទាហរណ៍​រាប់មិនអស់​ដែល​ដកស្រង់​ចេញពី​រឿង​សី​ល្ប៍​និទាន​ក្រិ​ក​ដែល​បង្ហាញ​ពី​«​បណ្ដា​បច្ចេកវិជ្ជា​ទំនើប​» វា​រួមមាន​បញ្ញា​សិប្ប​និមិត្ត រថយន្ត​គ្មាន​អ្នកបើកបរ​និង​មនុស្ស​យន្ត (robot)​។​

​ក្នុងចំណោម​ឧទាហរណ៍​ដែល​លោក​បានលើកឡើង មាននិយាយ​ដល់ Talos ,​គ្រឿងយន្ត​ធ្វើ​អំពី​ស្ពាន់​ដ៏​ធំ​សម្បើម រូបរាង​ស្រដៀង​នឹង​មនុស្ស ត្រូវបាន​បង្កើតឡើង​ដោយ​ស្នាដៃ​សិល្ប៍​អំពី​លោហៈ​របស់​អធិរាជ​ជំនាន់ Hephaestus​។​Talos ត្រូវបាន​គេ​ប្រគល់​ភារកិច្ច​ឱ្យ​ការពារ​កោះ Creste​។​វត្ថុ​មួយទៀត​ដែល​Hephaestus បង្កើតឡើង​គឺ Pandora ដែល​ត្រូវបាន​សាស្ត្រាចារ្យ​ខាងលើ​ហៅថា​ជា​មនុស្ស​យន្ត​ស្រី ហើយ​ត្រូវបាន​គេ​ភ្ជាប់​កម្មវិធី​មួយ​ដើម្បី​បើក​ប្រអប់​ដែល​ផ្ទុក​អំពើ​ទុច្ចរិត​ជ្រៀត​ចូលមកក្នុង​ពិភពលោក​។​

​សាស្ត្រាចារ្យ​ល្បី​រូបនេះ​ទទួលស្គាល់ថា ទាំងអស់នេះ​សុទ្ធសឹង​ស្ថិតក្នុង​រឿង​សី​ល្ប៍​និទាន ហើយ​អាចមាន​ក្នុង​ការគិត​ចារណា​ប៉ុណ្ណោះ ដោយហេតុថា​នា​សម័យកាល​នោះគេ​នៅ​ពុំទាន់​អាច​ផ​លិ​វា​បាន​៕
​លី​សា​

spot_img
×