Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដកហូត​ស្ករត្នោត​កែច្នៃ និង​ពុំ​ទាន់​កែច្នៃ​ចំនួន ៣៩៧ ធុង ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​

spot_img

​ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល បានឲ្យដឹងថា មន្ត្រី​សាខា​កាំកុងត្រូល​ផែស្ងួត​-​ចុង​ទី ភ្នំពេញ និង​សាខា​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ បាន​​សហការ​ចុះ​ត្រួតពិនិត្យ សិប្បកម្ម​កែច្នៃ​ស្ករត្នោត​ពី​ស្ករស ពុំមាន​ច្បាប់​អនុញ្ញាត ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ច្បារ​អំពៅ ១ ខណ្ឌ​ច្បារអំពៅ រាជធានី ភ្នំពេញ នៅ​ថ្ងៃ ព្រហស្បតិ៍​ទី​១១ ខែតុលា ឆ្នាំ​២០១៨​។​

​ក្រោយ​ត្រួតពិនិត្យ សមត្ថកិច្ច ចម្រុះ​បាន​សម្រេច​ដក​ហូត​ស្ករត្នោត​កែច្នៃ​រួច និង​ពុំ​ទាន់​កែច្នៃ​ចំនួន ៣៩៧ ធុង ស្មើនឹង ៣៨.២៥០​គីឡូក្រាម​, ស្ករស​ចំនួន ៥៣​បាវ ស្មើនឹង ២.៥៦០ គីឡូក្រាម និង​សម្បកបាវ​ចំនួន ១៤៥​បាវ ដើម្បី​យក​មក​រក្សាទុក​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×