Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងថ្លៃ​ប្អូនថ្លៃ​ផឹកស៊ី​ទាស់​ពាក្យសំដី​គ្នា ប្អូនថ្លៃ​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​បងថ្លៃ​ចំនួន​២​កាំបិត បណ្តាលឲ្យ​ត្រូវ​ក្បាល និង​ដាច់​កដៃ​ម្ខាង​

spot_img

​ខេត្ត​ឧត្តរមានជ័យ ​៖ ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​១២​តុលា​នេះ បានឲ្យដឹងថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​រវាង បងថ្លៃ​នឹង​ប្អូនថ្លៃ​ផឹកស៊ី​ជុំគ្នា ទាស់​ពាក្យសំដី​ប្អូនថ្លៃ​យក​កាំបិត​ខ្វែវ កាប់​ទៅលើ​បងថ្លៃ​ចំនួន​២​ខ្វែវ បណ្តាលឲ្យ​ត្រូវ​ចំ​ក្បាល​មួយ​ខ្វែវ​នឹង​ដាច់​កដៃ​មួយ​ខ្វែវ​ទៀត​។​

​ហេតុការណ៍​បងថ្លៃ​នឹង​ប្អូនថ្លៃ​ផឹកស៊ី​ទាស់​ពាក្យសំដី​គ្នា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ជប់​គគី​កើត ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជន​បង្ក​ដោយ​ប្អូនថ្លៃ មានឈ្មោះ ទិ​ប ផាន់ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ទន្លេ​ស ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល បាន​យក​កាំបិត​ខ្វែង​កាប់​ទៅលើ​បងថ្លៃ ឈ្មោះ ដែន សុផល ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ មុខរបរ​ជា​ទាហាន រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ចំនួន​២​កន្លែង​បណ្តាលឲ្យ​ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងឆ្វេង និង​ដាច់​កដៃ​ខាងឆ្វេង មូលហេតុ​ផឹកស៊ី​ទាស់​ពាក្យសំដី​គ្នា បាន​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​បងថ្លៃ​ពីក្រោយ ហើយ​បាន​រត់គេចខ្លួន ចូលទៅ​ក្នុង​ព្រៃ​បាត់​។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ដុតដៃ​ដុតជើង តាម​ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន ជន​បង្ក​ឲ្យ​ទាល់តែ​បាន ដើម្បី​យក​មក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់​៕​ ដោយ ​៖ ​កូឡាប​

spot_img
×