Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះ​ចៅ​អធិរាជ្យ​ជប៉ុន នឹង​ដាក់រាជ្យ​នៅ​ខែ​មេសា ឆ្នាំ ២០១៩

spot_img

​ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រ​នាម អាគី​ហ៊ី​តូ (Akihito) ដែល​ទទួលបាន​ការគោរព និង​ស្រឡាញ់​ខ្លាំង​បំផុត​ពី​ប្រជាជន​ជប៉ុន នឹង​ធ្វើការ​ដាក់រាជ្យ​នៅ​ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ២០១៩​។ ការលាលែង​នេះ​នឹង​ធ្វើឲ្យ​ព្រះអង្គ​ក្លាយជា​ព្រះមហាក្សត្រ​ជប៉ុ​នទី១ ​ដែល​បាន​ដាក់​រាជ្យ​ក្នុង​រយៈពេល ២​សតវត្ស​ន៏​ចុងក្រោយ​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​អាមេរិច CNN​។​

​ការ​បរិច្ឆេត​នៃ​ការដាក់រាជ្យ​នេះ​ត្រូវបាន​ប្រកាស​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្សី​ន​ហ្សូ អា​ប៊េ (Shinzo Abe) នៅ​ថ្ងៃ​សុក្រ​នេះ​។​

​រាជ​ទាយាទ ព្រ​នាម ណារ៉ូហ៊ី​តូ (Naruhito) នឹង​ស្នង​តំណែង​ជំនួស​ព្រះ​បិតា​របស់​ព្រះអង្គ​នៅ​ថ្ងៃ​ទី ១ ខែ​ឧ​ឆ្នាំ ឆ្នាំ ២០១៩​។​

​កាលពី​ខែ សីហា ឆ្នាំ ២០១៦ ព្រះ​ចៅ​អធិរាជ អាគី​ហ៊ី​តូ ដែល​មាន​ព្រះជន្ម ៨៣​ព្រះវស្សា បាន​ថ្លែងថា វ័យ និង​សុខភាព​របស់​ព្រះអង្គ វា​ធ្វើឲ្យ​ព្រះអង្គ​ពិបាក​ក្នុង​ការបំពេញ​ភារៈកិច្ច​។​

​ក្រោយពី​ព្រះអង្គ​មានបន្ទូល​ចង់​ដាក់រាជ្យ រដ្ឋសភា​ជប៉ុន​បាន​អនុម័ត​ច្បាប់​មួយ​កាលពី​ខែ​មិថុនា​កន្លង​ទៅ ដើម្បី​អនុញ្ញាតិឲ្យ​ព្រះអង្គ​អាច​ដាក់​រាជ្យ​បាន ប្រសិន​ជា​ព្រះអង្គ​ចង់​។​

​ព្រះ​ចៅ​អធិរាជ្យ​ជប៉ុន​មិន​មាន​អំណាច​នយោបាយ​អ្វី​ទេ ប៉ុន្តែ​គ្រាន់តែ​ព្រះអង្គ​មាន​ភារៈកិច្ច​ផ្លូវការ​មួយ​ចំនួន ដូច​ជា​ទទួល​ស្វា​គម​ន៏​មន្ត្រីជាន់ខ្ពស់​បរទេស​ជាដើម​៕ សុភ័ក្ត្រ​

spot_img
×