Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤៨ ម៉ោង​ទៀត Internet ពិភពលោក​អាច​ប្រទះ​នឹង​ភាពរអាក់រអួល ឬ​ត្រូវ​កាត់ផ្តាច់ នៅ​ទូទាំង​ពិភពលោក​

spot_img

​តាម​នោះ​អ្នកប្រើប្រាស់ Internet លើ​ពិភពលោក​ទាំងមូល​អាច​ជួបប្រទះ​បញ្ហា​ត​ភ្ជាប់ Internet ក្នុងអំឡុង ២​ថ្ងៃ​ទៀត ព្រោះតែ​ម៉ាស៊ីន​មេ​ធំៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង Web នឹង​ត្រូវ​កាត់ផ្តាច់​ប្រភព ។​

(Global Lok Press)

​តាម​ឆា​ណែ​ល​ទូរទស្សន៍ RT នេះ សម្ព័ន្ធ​ក្រុមហ៊ុន Internet ផ្តល់​លេខ និង Domain (ICANN) -​ទទួលបន្ទុក​ការថែរក្សា ការចុះឈ្មោះ Domain និង​អាសយដ្ឋាន IP – នឹង​ផ្លាស់ប្តូរ​ប្រព័ន្ធ​សោរ code បំណង​ការពារ​ដល់​ប្រព័ន្ធ Domain (DNS) ឬ​បញ្ជី​អាសយដ្ឋាន​របស់ Internet ។​

​នេះ​ជា​កិច្ចការ​មួយ​មាន​សារៈសំខាន់ ដើម្បី​ធានា​ឲ្យ DNS សុវត្ថិភាព ស្ថិរភាព ស្ថាប័ន​សម្របសម្រួល​កា​រ​ទាក់ទង (CRA) ប្រកាស ៖ “​និយាយ​ឲ្យ​ងាយ​ស្តាប់​នោះ​គឺ​អ្នកប្រើប្រាស់ Internet ឬ​អ្នកផ្គត់ផ្គង់​សេវា Internet (ISP) ពុំ​បាន​ត្រៀម​បម្រុង​សម្រាប់​ការផ្លាស់ប្តូរ​នេះ ។ ប៉ុន្តែ​ប្រសិន​មាន​ការអនុវត្ត​សន្តិសុខ​ប្រព័ន្ធ​សមស្រប នោះ​អាច​ជួយ​បញ្ចៀស​បាន​ស្ថានភាព​ត្រូវ​កាត់ផ្តាច់​ការតភ្ជាប់​” ។​

​តាម​អ្នកវិភាគ Elder Murtazin នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​ស្រាវជ្រាវ​ចល័ត​គឺ អ្នកប្រើប្រាស់ Internet អាច​ជួប​ការលំបាក ក្នុងអំឡុង ៤៨​ម៉ោង​ទៀត ជាអាទិ៍ ៖ ជួបប្រទះ​កំហុស ក្នុង​ការ​ចូល​គេហទំព័រ ហើយ​ល្បឿន Dounload យឺត ។ អ្នកខ្លះ​ទៀត​អាច​ជួបប្រទះ​នូវ​ការភ្ជាប់ Internet ពុំបាន ប្រសិនបើ​អ្នក​ផ្គត់ផ្គង់​ក្នុង​សេវា ពុំ​បាន​ត្រៀម​សន្តិសុខ​ប្រព័ន្ធ​បាន​សមស្រប​ទុកជា​មុន​ទេ ៕ លី​សា​

ប្រភព៖ https://baotintuc.vn/dien-tu-vien-thong/canh-bao-internet-toan-cau-co-the-sap-nguon-trong-48-gio-toi-20181011211053448.htm

 

spot_img
×