Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាជ្ញាធរ​ខេត្ត​សៀមរាប បង្ហាញ​ពី​គម្រោង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​មុខ​ព្រះអង្គ​ធំ និង ទឹកធ្លាក់​ភ្នំ​គូលែន ដើម្បី​បញ្ចៀស​នូវ​ផលប៉ះពាល់ និង ការបំពុល​បរិស្ថាន ដែល​ជា​ទីកន្លែង​ទីសក្ការៈ​សម្រាប់​បូជា

spot_img

​សៀមរាប ​៖ ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បានបញ្ជាក់​ថា បញ្ហា​នៃ​ការជម្លៀស​ប្រជាពលរដ្ឋ​នៅ​មុខ​ព្រះអង្គ​ធំ និង ទឹកធ្លាក់​លើ​ខ្នងភ្នំ​គូលែន ឲ្យទៅ​នៅ​ទីតាំង​ថ្មី​នោះ អាជ្ញាធរខេត្ត បាន​រៀបចំ​គណៈកម្មកា​រ​ចម្រុះ ក្នុងការ​គ្រប់​គ្រប​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ដើម្បី​អាជ្ញាធរ​យើង​ធ្វើ​ការកំណត់​ឲ្យ​ពួកគាត់​មក​បោះទីតាំង​លំនៅដ្ឋាន​ថ្មី ក្នុង​ការបញ្ជៀ​ស​នូវ​ផលប៉ះពាល់ និង បំពុលបរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ដែល​ជា​ទីកន្លែង​ទី​សក្ការៈបូជា របស់​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ និង ភ្ញៀវ​ទេសចរណ៍​ទៀតផង ។​

​លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ជួប​ធ្វើ​កិច្ច​ពិភាក្សា​អំពី​ការងារ​បរិស្ថាន ក្នុង​ក្រុង​សៀមរាប សំខាន់​បញ្ហា​សម្រាម​និង​បរិស្ថាន​នៅ​ខ្នងភ្នំ​គូលែន ជាមួយ​ប្រតិភូ​ក្រសួង​បរិស្ថាន ដឹកនាំ​ដោយ​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន នា​ព្រឹក​ថ្ងៃទី ១១ ខែ តុលា ឆ្នាំ​២០១៨​នេះ នៅ​សាលាខេត្ត​សៀមរាប ។

​ក្នុង​ឱកាស​ជួបពិភាក្សា​នោះ លោក សៅ សុភាព បានលើកឡើង​ពី​គោលបំណង​ដែល​បាន​ផ្តោតជាសំខាន់​លើ​បញ្ហា​នៃ​ការថែរក្សា​បរិស្ថាន ពិសេស​ការគ្រប់គ្រង​សំរាម និង​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​ភ្នំ​គូលែន រួមជាមួយ​នឹង​ការទប់ស្កាត់​នៃ​ការកាប់​ទន្ទ្រាន​រាន​ព្រៃ​យក​ដី​នៅ​តំបន់​ឧទ្យាន​នៅលើ​ភ្នំ​គូលែន ដែល​ធ្វើឲ្យ​មាន​ការបាត់បង់​ធនធាន​ធម្មជាតិ​នៃ​រមណីយដ្ឋា​ន​ធម្មជាតិ​ប្រវត្តិសាស្ត្រ ស្របពេល​ដែល​បច្ចុប្បន្ន​នេះ ការសាងសង់​លំនៅដ្ឋាន​បាន​នឹង​កំពុង​មាន​ការកើនឡើង ព្រមទាំង​កសាង​សំណង់​រឹងមាំ​ទៀត​ផង ខណៈពេល​ដែល​​ខេត្ត​សៀមរាប មាន​តំបន់​គោលដៅ​ចំនួន​៧​កន្លែង ក្នុង​កិច្ចការពារ​អភិរក្ស​របស់​បរិស្ថាន និង អំពី​សារធាតុ​របស់​ស​ហគ​មន៍ និង ជីវៈចម្រុះ រួមមាន ៖ ១. តំបន់ភ្នំ​គូលែន , ២. តំបន់​អង្គរវត្ត , ៣. តំបន់​តំបន់​ឧទ្យាន​ជាតិ​គូលែន​ព្រហ្ម​ទេព , ៤. តំបន់​បឹង​ទន្លេសាប , ៥.តំបន់​​ស្ទឹង​សៀមរាប , ៦. តំបន់​ក្រុង​សៀមរាប និង ៧. តំបន់​មួយចំនួន​ផ្សេងទៀត​ក្នុង​ខេត្តសៀមរាប រួមទាំង​ការងារ​របស់​គណៈ​កម្មាធិកា​រ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ ។​

​មានប្រសាសន៍​នោះដែរ លោក សៅ សុភាព រដ្ឋលេខាធិការ ក៏បាន​លើកឡើង​ពី​គោលបំណង​ធំៗ មួយចំនួន របស់​ប្រតិភូ​ក្នុង​ការជួប​ពិភាក្សា ជាមួយ​អភិបាលខេត្ត​នាពេលនេះ ដោយ​បាន​ផ្តោត​លើ​បញ្ហា​បរិស្ថាន និង​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​ភ្នំ​គូលែន បញ្ហា​សម្រាម​ក្នុង​ក្រុង និង ទីតាំង​ចាក់សម្រាម​។ លោក ក៏​បាន​គូសបញ្ជាក់ ថា នៅក្នុង​ខេត្ត​សៀមរាប មាន​តំបន់​គោលដៅ​ចំនួន​៧​កន្លែង ក្នុង​កិច្ច​ការពារ​អភិរក្ស របស់​បរិស្ថាន និង អំពី​សារធាតុ​របស់​ស​ហគ​មន៍ និង ជីវៈចម្រុះ និង ការងារ ICC ព្រមទាំង​ការងារ​សង្គម​ទៀតផង ។

ក្នុងនោះ​លោក បាន ផ្តោត​ទៅលើ​បញ្ហា​នៅ​ខ្នងភ្នំ​គូលែន ដែល​មាន​ការពាក់ព័ន្ធ​ទៅ​នឹង​ការកាប់​ទន្ទ្រាន​រាយ​ព្រៃ​យក​ដី​នៅ​តំបន់​ឧទ្យាន ដែល​ធ្វើឲ្យ​មាន​ការបាត់បង់​ធនធាន​ធម្មជាតិ ព្រមទាំង​រមនីយដ្ឋាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ ។ លោក បាន​លើក​អំពី លទ្ធផល​របស់​មន្ត្រី​អភិរក្ស​បរិស្ថាន លើ​កិច្ច​ការពារ​បរិស្ថាន​នៅ​តំបន់​ខ្នងភ្នំ​គូលែន និង ការទប់ស្កាត់​នូវ​រាល់​បទល្មើស​ជា​ច្រើន ដោយមាន​កិច្ច​សហ​ប្រតិ​បត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ ។ លោក ក៏​បាន​លើ នូវ​សំណូមពរ​មួយចំនួន​ដល់​អភិបាលខេត្ត ជួយ​ធ្វើ​ការរៀបចំ​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ខេត្ត ព្រមទាំង​ការរៀបចំ ទីតាំង​សម្រាប់​ប្រជាពលរដ្ឋ ដែល​ត្រូវ​យក​ចេញ​ពី​មុខ​ព្រះអង្គ​ធំ និង ទឹកធ្លាក់​លើ​ភ្នំ​គូលែន ដោយ​បច្ចុប្បន្ន​បាន​កំពុង មាន​ការកើនឡើង ព្រមទាំង​កសាង​សំណង់​រឹងមាំ​ទៀត​ផង ។

​លោក សៅ សុភាព ក៏​បាន​លើក​ផងដែរ អំពី​ការប្រមូល​គ្រប់គ្រង​សម្រាម​ក្នុង​ក្រុង​សៀមរាប ព្រមទាំង​ការកំណត់​នូវ​ទីតាំង​ចាក់សម្រាម​ឲ្យបាន​យូរអង្វែង ។ លោក ក៏​បាន​បញ្ជាក់ថា បញ្ហា​សំរាម នេះ​ជា​បញ្ហា​គ្រោះថ្នាក់​បំផុត ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ជិត​ទីតាំង​ចាក់​សម្រាម ហើយ​ខេត្ត​សៀមរាប​ជា​តំបន់​ប្រមូលផ្តុំ​ទៅដោយ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍​ទៀតផង ។ ក្នុង នោះ​លោក ក៏​បាន​កោតសរសើរ ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​អាជ្ញាធរខេត្ត លើ​ការងារ​បរិស្ថាន បាន​ធ្វើឲ្យ​ក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ កាន់តែ​មាន​សោភ័ណ្ឌ​ភាពស្រស់​ល្អស្អាត ទទួល​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​ចូល​មក​ទស្សនា​កម្សាន្ត ។​

​លោក ឃឹម ប៊ុន​សុង ក៏​បាន​គូសបញ្ជាក់ថា ចំពោះ​បញ្ហា​ការជម្លៀស ប្រជាពលរដ្ឋ​នៅ​លើ​ខ្នង ភ្នំ​គូលែន មុខ​ព្រះអង្គ​ធំ និង ទឹក​ធ្លាក់ ឲ្យទៅ​នៅ​ទីតាំង​ថ្មី​នោះ អាជ្ញាធរខេត្ត បាន​រៀបចំ​គណៈកម្មកា​រ​ចម្រុះ ក្នុងការ គ្រប់​គ្រប​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ដើម្បី​អាជ្ញាធរ​យើង​ធ្វើ​ការកំណត់​ឲ្យ​ពួកគាត់​មក​បោះទីតាំង​លំនៅដ្ឋាន​ថ្មី ក្នុងកា​បញ្ជៀ​ស​នូវ​ផលប៉ះពាល់ និង បំពុលបរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ដែល​ជា​ទី​កន្លែង​ទី​សក្ការ​បូជ្ញា របស់​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ និង ភ្ញៀវ​ទេសចរណ៍​ទៀតផង ។

ក្នុងនោះដែរ លោក ក៏​បាន​លើក​អំពី​បញ្ហា ការប្រមូល និង​គ្រប់គ្រង​សម្រាម​នៅ​គោលដៅ​ទាំង​៤​សង្កាត់​ក្នុង​ក្រុង​សៀមរាប ក្នុង​រយៈពេល​កន្លងមក មាន​ក្រុម ហ៊ុន កា​អ៊ែរ ជា​អ្នក​ប្រមូល​ដឹកជញ្ជូន ដោយ​មាន​កិច្ច​កុងត្រា​ជាមួយ​ខេត្ត ដោយ​ត្រូវ​នឹង​បញ្ចប់​កិច្ច​កុងត្រា​របស់ខ្លួន នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩​ខាងមុខនេះ និង មាន​ក្រុមហ៊ុន​ថ្មី​ចូលមក​ជំនួស ដោយ​ក្រុមហ៊ុន​ថ្មី​នេះ​បាន​ជួយ សម្រួល​អន្តរាគមន៍ ក្នុង​ការប្រមូល​សំរាម ដែល​មាន​ការកកស្ទះ ដោយ​មិន​គិត​កម្រៃ​រយៈពេល​៣​ខែ ដោយមាន កម្លាំង​កម្មករ​របស់​សាលាក្រុង​រួមសហការ ។

ក្នុងនោះ​លោក ក៏​បាន​លើ​ពី​បញ្ហា​មួយចំនួន របស់​ក្រុមហ៊ុន កា​អ៊ែរ ដែល​មិន​បាន​គោរព​ទៅតាម​កិច្ចសន្យា ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ទីតាំង​ចាក់​សំរាម តែង​ធ្វើការ តវ៉ា និង បិទផ្លូវ​មិនឲ្យ​រថយន្ត​ដឹក​សំរាម ចូល​ចាក់​ជាច្រើន​លើក​មក​ហើយ ។ លោក ក៏​បាន​ធ្វើ​ការបញ្ជាក់​ផងដែរ អំពី​ទីតាំង​ថ្មី​ចាក់សំរាម ដែល​មាន​ទំហំ​ធំ ដែល​ក្រុមហ៊ុន​ថ្មី​បាន​ធ្វើ​ការចាក់​ជា​បណ្តោះអាសន្ន​ផងដែរ ។ លោក ឃឹម ប៊ុន​សុង ក៏​បាន​គូសបញ្ជាក់ថា បញ្ហា​សំរាម​នេះ គឺ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​មនុស្ស សត្វ និង ការងារ​កសិកម្ម ដែល​នៅក្បែៗ​នោះ ដែល​ធ្វើ​ទៅ​ខុស​បច្ចេកទេស ។ ម្យ៉ាង​ទៀត​ក៏​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ចំពោះ​សុខភាព​កុមារ​នៅ​តំបន់​នោះ និង ធ្វើឲ្យ​ខូចខាត​ផល​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ទៀតផង ។

ចំពោះ​បញ្ហា កិច្ចការ​ផ្ទៃក្នុង​របស់​មន្ត្រី ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ដែល​បាន​ធ្វើឲ្យមិន​ស៊ីសង្វាក់ ការងារ​ផ្ទៃក្នុង​របស់ ខ្លួន​នោះ ខេត្ត​ក៏​បាន​ធ្វើ​ការណែនាំ​មួយចំនួន និង សំណូមពរ​ដល់​ថ្នាក់​ក្រសួង​សា​ម៉ី​ឲ្យមាន​វិធានការ​ផងដែរ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×