Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ម្នាក់ រកឃើញ​ឆ្កែ​សំណព្វ​ចិត្តវិញ បន្ទាប់​ពី​បាត់​វា​អស់ ៣​ឆ្នាំ (​វីដេអូ​)

spot_img

​បុរស​ចំណាស់​ម្នាក់ បាន​រកឃើញ​ឆ្កែ​ជា​ទី​ស្រឡាញ់​របស់គាត់​វិញ បន្ទាប់​ពី​បាត់​វា​អស់​រយៈពេល ៣​ឆ្នាំ​។​

​គាត់​បាន​ស្វែងរក​វា​គ្រប់​ទីកន្លែង ព្រមទាំង​មាន​ចុះ​ពាណិជ្ជកម្ម​ស្វែងរក​ផង ប៉ុន្តែ​មិន​ទទួលបាន​​ជោគជ័យ​សោះ ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ បុគ្គលិក​ធ្វើការ​នៅ​វិមាន Opera House ក្នុង​ទីក្រុង​ស៊ីត​នី​ ​បាន​តេទៅ លោក Giorgi ដែល​ជា​ម្ចាស់​ឆ្កែ ដោយ​ប្រាប់​គាត់​ថា ពួកគេ​បាន​ឃើញ​ឆ្កែ​មួយ ដែល​មើល​ទៅ​ដូច​ជា​ឆ្កែ​របស់​គាត់​ឈ្មោះ Jorge នៅតាម​ដងផ្លូវ​។​

​លោក Giorgi ក៏​បាន​ធ្វើដំណើរ​ទៅ និង​បាន​ឃើញ​ឆ្កែ​មួយ​កំពុង​ដេក​ក្រោម​ដើមឈើ តាម​ដងផ្លូវ​ ​ហើយ​គាត់​ក៏​ហៅ​ឈ្មោះ​វា​ថា Jorge​។​

​ដំបូង​ឡើយ​ឆ្កែ​នោះ​មិន​ស្គាល់​ម្ចាស់​ទេ ប៉ុន្តែ​នៅពេល​វា​បាន​ហិតក្លិន ទើប​ដឹងថា ​ជា​ម្ចាស់​របស់​វា ហើយ​វា​ថ្ងូរ និង​បក់កន្ទុយ​យ៉ាងខ្លាំង ដែល​ទំនង​ចង់​បញ្ជាក់​ថា វា​នឹក​ម្ចាស់​វា​ខ្លាំងណាស់​។​

​លោក Giorgi បាន​បាត់ Jorge កាលពី​ឆ្នាំ ២០១៥ ហើយ​រក​មិនឃើញ​សោះ ទើប​ធ្វើឲ្យ​គាត់​គិតថា គាត់​នឹង​បាត់​ឆ្កែ​ជា​ទី​ស្រឡាញ់​របស់គាត់រ​ហូត ប៉ុន្តែ​ឥឡូវ​ពួកគេ​បាន​ជួបជុំ​គ្នា​វិញ​ហើយ​។​

​បន្ទាប់​ពី​បាត់​ជួបជុំ​គ្នា​វិញ គាត់​ក៏​បាន​នាំ​វា​ត្រឡប់ទៅផ្ទះ ហើយ​សមាជិក​គ្រួសារ​គាត់ រំភើប​ណាស់​ ​ពេល​បាន​ឃើញ Jorge ត្រឡប់មកវិញ​៕

​ប្រភព​៖ Daily Mail Australia

សុភ័ក្ត្រ

spot_img
×