Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាសូរ​ណាស់​! ប្តី​ប្រពន្ធ​វ័យក្មេង​ទើប​រៀបការ​រួច ខណៈ​ដើរទៅកាន់​​ឡានក្រុង​វិល​មក​ធ្វើការ​វិញ ជួប​គ្រោះ​អកុសល បាក់​​ស្រុត​ដី​ស្រូប​​ចូល​​ស្លាប់​ទាំងពីរ​ (វីដេអូ)

spot_img

​មនុស្ស​៤​នាក់​ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​រណ្តៅ​បាក់ស្រុត​មួយ ខណៈ​កំពុង​ដើរ​នៅលើ​ចិញ្ចើមផ្លូវ​មួយកន្លែង នៅក្នុង​ទីក្រុង Sichuan ខេត្ត Dazhou (​ចិន​) កាលពី​ថ្ងៃអាទិត្យ ត្រូវបាន​រកឃើញ និង​ប្រកាស​ស្លាប់​ទាំងអស់គ្នា​ហើយ ។ ជនរងគ្រោះ​រួមមាន​៖ ឪពុក​ម្នាក់ និង​កូនប្រុស និង​ព្រមទាំង​ប្តី​ប្រពន្ធ​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​១​គូ​ផងដែរ ។​

​ប្តី​ប្រពន្ធ​ដែល​អាយុ​ស្របាល​គ្នា ២៣ ឆ្នាំ ត្រូវបាន​ដឹងថា ទើប​រៀបការ​រួចហើយ​បាន​រយៈពេល ៤ ថ្ងៃ ប៉ុណ្ណោះ នៅក្នុង​ភូមិកំណើត​រប​ស់​ពួកគេ ស្ថិតនៅ​ក្បែរ Dazhou ។ ពួកគេ​ទាំងពីរ​ធ្វើការ​នៅក្នុង​ទី​រួម​ខេត្ត Chengdu ហើយ​កំពុង​រៀបចំឡើង​ជិះ​រថយន្តក្រុង​វិល​ត្រឡប់មក​ធ្វើការ​វិញ កាលពី​រសៀល​ថ្ងៃអាទិត្យ ។ មុន​ចេញដំណើរ ពួកគេ​បាននាំគ្នា​ឡើង​ផ្សារ ដើម្បី​ទិញ​ស្ករ​គ្រាប់​មង្គលការ​ការ​ខ្លះៗ សម្រាប់​មិត្តភក្តិ និង​អ្នក​រួមការ​ងារ​របស់​ពួកគេ នៅក្នុង Chengdu ។ ប៉ុន្តែ ជា​អកុសល នៅពេល​ពួកគេ​កំពុង​ដើរ​វិលត្រឡប់​មកកាន់​ស្ថានីយ៍​រថយន្តក្រុង ស្រាប់​ដី​បាន​បាក់ស្រុត​ស្រូប​ពួកគេ​ចូល​តែម្តង ។​

​ស្ត្រី​ម្នាក់​ពុំ​ត្រូវបាន​រកឃើញ​រហូតដល់​ពាក់កណ្តាល​យប់​ថ្ងៃ​ចន្ទ ។ នាង​ក្រោយមក​ត្រូវបាន​ប្រកាស​ស្លាប់ បន្ទាប់ពី​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ នៅវេលា​ម៉ោង ៩ និង ៣៦ នាទី​ព្រឹក​នោះ ប្តី​របស់​នាង​ត្រូវបាន​រកឃើញ និង​ប្រកាស​ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​រហូតដល់​ម៉ោង​ជិត ៣ និង ៥០ នាទី រសៀល​ថ្ងៃ​អង្គារ ក្រុម​សង្គ្រោះ​អាច​រកឃើញ​សាកសព​ជនរងគ្រោះ​២​នាក់ ដែល​ត្រូវ​បានដឹងថា​ជា​ឪពុក (​អាយុ ៤៥ ឆ្នាំ​) និង​កូនប្រុស (​អាយុ ១១ ឆ្នាំ​) ។​

​ប្រតិបត្តិ​ការសង្គ្រោះ ត្រូវបាន​បញ្ជាក់ថា មានការ​លំបាក និង​គ្រោះថ្នាក់​ខ្លាំងណាស់ ។ វីដេអូ​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ខណៈដែល​រណ្តៅ​បាន​បាក់ស្រុត​បន្ថែមទៀត ខណៈពេលដែល​ក្រុម​សង្គ្រោះ​កំពុងធ្វើការ​នៅ​ខាងក្នុង ដើម្បី​ស្វែងរក​ជនរងគ្រោះ ។

​ការស៊ើបអង្កេត​ដំបូង​បាន​រកឃើញថា រណ្តៅ​នោះ​ត្រូវបាន​បង្កឡើង​ដោយ​ការបាក់​ស្រុត នៃ​រង្វះ​ទឹក​ក្រោម​ដី​ទំហំ ១០ ម៉ែត្រ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំងក្លា​ជាច្រើន​ថ្ងៃ ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ shanghaiist

spot_img
×