Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ ០១ ធ្នូ ២០១៧ ក្រោម​ទិស​ស្លោក “​ឆាប់​ធ្វើតេស្ត​ឈាម ឆាប់​ព្យាបាល ឆ្ពោះ​ទៅ​បញ្ចប់​អេដស៍​”

spot_img

​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ ១ ធ្នូ ២០១៧ ក្រោម​ទិស​ស្លោក “​ឆាប់​ធ្វើតេស្ត​ឈាម ឆាប់​ព្យាបាល ឆ្ពោះ​ទៅ​បញ្ចប់​អេដស៍​”​ដែល​រៀបចំ​ធ្វើ​នៅ​បរិវេណ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ។

ក្នុង​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត តំណាង​កងកម្លាំង​ទាំង​បី លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោកនាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​បងប្អូន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​កុមារកំព្រា​ដោយសារ​អេដស៍ មក​ពី​ក្រុង​ស្វាយរៀង ស្រុក​កំពង់រោទិ៍ ស្រុក​ស្វាយទាប ស្រុក​ស្វាយជ្រំ និង​មក​ពី​អង្គកា​សី​ភី​អិន​ផ្លាស់ សរុប​ចំនួន ២៦៤​នាក់ ។​

បន្ទាប់​ពី​អាន​សារលិខិត​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្លើយតប​មេរោគ​អេដស៍ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ក៍ បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​បងប្អូន​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ត្រូវ​ខិតខំ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ហូបចុក​ទទួលទាន​ឲ្យបាន​គ្រប់គ្រាន់ និង​ទៅ​ទទួល និង​លេប​ឱសថ​ប្រឆាំង​មេរោគ (ARV) ឲ្យបាន​ទៀងទាត់​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ។ ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ដល់​សាធារណជន​ទាំងអស់​មិន​ត្រូវ​មាក់ងាយ និង​រើសអើង​ជាមួយ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍ ជាដាច់ខាត ហើយ​ត្រូវ​បង្កើត​បរិយាកាស​គាំទ្រ​ដល់​ក្រុម​ប្រឈម​ខ្ពស់​នៅ​គ្រប់​ទីកន្លែង ដើម្បី​ទទួលបាន​សេវា​សុខភាព សេវា​គាំពារ​សង្គម និង​ការការពារ​ផ្លូវច្បាប់ ។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​អភិបាលខេត្ត ក៏​បាន​ចែក​ជូន​នូវ​អំណោយ និង​ថវិកា​ដល់​បងប្អូន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​កុមារកំព្រា​ដោយសារ​អេដស៍ ចំនួន ២៦៤​នាក់ ក្នុង ១​នាក់ ទទួលបាន អង្ករ ៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង ទឹកស៊ីអ៊ីវ ៦​ថប ទឹកដោះគោ​ខាប់ ៥​កំប៉ុង សាប៊ូ​ក្រអូប ៤​ដុំ សារុង​១ ក្រមា​១ មុង​១ ភួយ​១ និង​ថវិកា ៤០.០០០​រៀល ៕​វ៉ៃកូ​

spot_img
×