Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ ដឹក​ឈើ​ឲ្យ​ឧកញ៉ា គង់ ក្រឹ​ង មិនទាន់​ដល់​ផង ត្រូវ​ដួល​ម៉ូតូ ឈើ​កិន​បែកក្បាល​ស្លាប់

spot_img

​​ខេត្ត​ក្រចេះ ​៖ ស្ត្រី​ម្នាក់ ដែលមាន​ប្រកប​របរ​ដឹកឈើ​ធំៗ​តាម​ម៉ូតូ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ពេលដែល​ខ្លួន កំពុង​ជិះ​ម៉ូតូ​ដឹកឈើ យក​​ទៅឲ្យ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ សម្រាប់​ដឹក​ចេញ​ទៅ​វៀតណាម ប៉ុន្តែ​បាន​ពាក់កណ្ដាល​ផ្លូវ បែរ​ជា​ដួល​កិន​ក្បាល​ខ្លួនឯង ស្លាប់ នៅនឹងកន្លែង ត្រង់​ចំណុច​ជិត​ក្រុមហ៊ុន​ប៊ិញ​ហ្វឿក​១ ស្ថិតនៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កាលពី​ម៉ោង​៧​ព្រឹក ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​ជា​ស្ដ្រី អាយុ​ប្រហែល​៤៥​ឆ្នាំ រស់នៅ ឃុំ​២​ធ្នូ ស្រុក​ស្នួល​ខេត្ត ក្រចេះ​។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អ្នករកស៊ី​ដឹក​ឈើ បាន​ស្លាប់​ដោយសារ តែ​ដួល​ម៉ូតូ ហើយ​ឈើ​សង្កត់ពីលើ​ស្លាប់​នោះ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×